website_news:2018140403

ក្រឡាប់រថយន្តឈ្នួល,ដឹកពលករខ្មែរវិលត្រឡប់ទៅស្រុកកំណើត បណ្ដាលមនុស្ស04នាក់រងរបួស

http://www.pheaktraprak.com April 12, 2018

មានករណីរគ្រោះថ្នាក់ក្រឡាប់ថយន្តឈ្នួលដឹកពលករខ្មែរចំនួន13នាក់ វិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឪកាសបុណ្យចូលឆ្នាំថ្មីបណ្ដាលមានមនុស្សចំនួន 04នាក់ រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង03ទៀបភ្លឺនាថ្ងៃព្រហស្បតិ៍ ទី12 ខែមេសា ឆ្នាំ2018 នៅត្រង់ចំណុចផ្លូវជាតិ(បានបឹង-ក្លែង) ស្ថិតនៅក្នុងស្រុកវាងចាន់ ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សចំនួន 04នាក់ រងរបួសធ្ងន់ ក្នុងនោះមានស្ដ្រីពោះធំ 6ខែរងរបួសផងផងដែរ បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យវ៉ាងចាន់ ខេត្តរ៉ាក់យ៉ង។ យោងតាមប្រភពពីអ្នកបើកបររថយន្តកើតហេតុបានរៀបរាប់ប្រាប់អោយដឹងថា រថយន្តខាងលើបានដឹកពលករកម្ពុជាចំនួន13នាក់ ចេញដំណើរមកពីខេត្តសាមុតសាខន ឆ្ពោះដំណើរទៅកាន់ច្រកព្រំដែនបានឡែមខេត្ដចាន់បុរី ដើម្បើវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ប៉ុន្តែមកដល់ត្រង់ចំណុចកើតហេតុបាន វ៉ាក់អើរជាមួយរថយន្ត(សិបឡរ)កំពុងឈប់ក្បែរចិញ្ចើមផ្លូវ អ្នកបើកបររថយន្តបានកាច់ចង្កូតគេចធ្វើឲ្យរថយន្តក្រឡាប់តែម្ដង។

website_news/2018140403.txt · Last modified: 2018/04/14 16:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki