website_news:2018140801

នគរបាលខេត្តព្រះសីហនុ បង្ក្រាបទីតាំងហាងម៉ាស្សា បង្កប់បទល្មើស ប្រព្រឹត្តសច្ចារកម្មឃាត់ជនសង្ស័យ៧នាក់

http://cambodiapolice.com/ ម៉ោង 6:56 pm 13 សីហា 2018

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ និងសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ បង្ក្រាបទីតាំងហាងម៉ាស្សា ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ )នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២២ និង ៣០នាទី ស្ថិតនៅចំណុច ហាងម៉ាស្សា ប៉ាយជីងហាន់កុង ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ លោកស្នងការបន្តថា កម្លាំងជំនាញបានឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ ប៉ាយជីងហាន់កុង ហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២៩នាក់ ( បុរស ១៥នាក់ , នារី ១៤នាក់ )។

បន្ទាប់ពីស្រាវជ្រាវ ស៊ើបអង្កេតនិងសួរបំភ្លឺឃើញថា នារីចំនួនទាំង១៤នាក់ប្រកបមុខរបរផ្លូវភេទ។ ភ្ញៀវដែលមករកសេវាកម្ម សច្ចារកម្ម មានចំនួន ០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តិសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ ) មានចំនួន ០៧នាក់ រួមមាន៖

ទី១-ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ថៅកែ )។

ទី២-ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកគិតលុយ ) ។

ទី៣-ឈ្មោះ XU FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកគ្រប់គ្រងនារីនៅជាន់លើ ) ។

ទី៤-ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកឡានជូនភ្ញៀវ ) ។

ទី៥-ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទិញឥវ៉ាន់ ) ។

ទី៦-ឈ្មោះ ZHANG BING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិតប័ណ្ណ ) ។

ទី៧-ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិតប័ណ្ណ ) ។

វត្ថុតាងចាប់យកបាន៖ស្រោមអនាម័យប្រើប្រាស់រួច ( មានទឹកកាម ) ចំនួន ០១, ស្រោមអនាម័យមិនទាន់ប្រើប្រាស់ មួយចំនួនធំ, នាមប័ណ្ណហាងម៉ាស្សា ១០ប្រអប់, វិក័យប័ត្រមួយចំនួន, ឧបករណ៍ជំនួយក្នុងការរួមភេទ ( បាល់ខ្យល់ , ជើងទ្រធំ , ជើងទ្រតូច ), ទូរស័ព្ទដៃ ១៣គ្រឿង, រួមទាំងវត្ថុមួយចំនួនទៀតដែលពាក់ព័ន្ធនិងអាជីកម្មផ្លូវភេទនេះ ។

ចំពោះជនសង្ស័យទាំង ០៧នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

website_news/2018140801.txt · Last modified: 2018/08/14 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki