website_news:2018140803

មេបញ្ជាការយោធាចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

http://www.rasmeinews.com/ August 14, 2018, 8:53 AM

ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ទោ ចាន់ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ ។ លោកបានដឹកនាំនាយនាយទាហានរងក្នុងតំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារចុះសួរសុខទុក្ខកងកម្លាំងរបស់ផ្នែកសឹករងស្រុកជាំក្សាន្ត និងត្រួតពិនិត្យភូមិសាស្ត្រនៅចំណុចអូរក្រូច និងភ្នំខ្មោច តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ។ លោកឧត្តមសេនីយ៍ទោចាន់សុភ័ក្ត្រាក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤និងលោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារ ។ លោកក៏បានណែនាំឲ្យកងកម្លាំងតាមបន្ទាត់ព្រំដែនទាំងអស់ ថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា ពីព្រោះរដូវនេះជារដូវវស្សានិងត្រូវខិតខំបង្កបង្កើនផលដើម្បីលើកស្ទួយដល់ជីវភាពប្រចាំថ្ងៃឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

លោកបានបន្តថាសុំឲ្យកងកម្លាំងតាមបន្ទាត់ព្រំដែនទាំងអស់សូមឲ្យមានសហការល្អជាមួយស្ថាប័នផ្សេងៗក៏ដូចជាអាជ្ញាធរដែនដីទប់ស្កាត់ឲ្យបាននូវរាល់បទល្មើសឆ្លងដែនផ្សេងៗ។ ដូចជាបទល្មើសគ្រឿងញៀនជាពិសេសត្រូវទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងនៅទឹកដីថៃ។ដើម្បីចៀសវាងឲ្យបាននូវការចាប់ចងបាញ់សម្លាប់ពីសំណាក់ទាហានថៃ ។ ក្នុងពេលចុះត្រួតពិនិត្យភូមិសាស្ត្រនេះ លោកមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាសម្រាប់កសាងអង្គភាព និងជូនដល់គ្រួសារទ័ព រួមមានសម្ភារៈ និងគ្រឿឧបភោគបរិភោគមួយចំនួនទៀត៕S/

website_news/2018140803.txt · Last modified: 2018/08/14 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki