website_news:2018141209

៣នាក់បងប្អូនយំអង្វរឲ្យមហាជនជួយ ព្រោះថៅកែធ្វើបាបបង្ខំឲ្យដេកជាមួយភ្ញៀវ និងគំរាមដាក់គុក

http://khmer-global.com/ December 13, 2018

មិនថាអ្នកណានោះទេ កាលណាគ្រួសារមានលំបាកតែងតែតស៊ូរកការងារធ្វើផ្សេងៗទោះជិត ឬកន្លែងឆ្ងាយៗជាច្រើនដូចជា នៅតាមទីក្រុង ឬអាចធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសគេទៀតផង។ កាលពីពេលថ្មីៗនេះមានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដោយសារតែបងប្អូនបង្កើតស្រី ៣នាក់ជាកូនអ្នកកសិករ បានធ្វើការចែករំលែកវីដេអូបង្ហាញពីទុក្ខលំបាករបស់ខ្លួនទៅឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានដឹងថា ដោយសារតែប្រាក់ជួយជីវភាពគ្រួសារមានការលំបាក ទើបសម្រេចចិត្តមកធ្វើការងារនៅទីក្រុងភ្នំពេញ ទាំង ៣នាក់បងប្អូនតែម្តង។

តែរឿងមិននឹកស្មាននោះបងស្រីទាំង ៣នាក់ មកធ្វើការចំកន្លែងមិនល្អដោយសារតែម្ចាស់ហាងតម្រូវឲ្យធ្វើការចាក់ស្រាឲ្យភ្ញៀវ អង្គុយកំដរភ្ញៀវ ផឹកស្រាជាមួយភ្ញៀវ ព្រមទាំងឲ្យភ្ញៀវឱបថើបសេរី និងគេងជាមួយភ្ញៀវទៀតផង។ ពួកគេបានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលធ្វើការបែបនេះរយៈពេលខ្លី ពួកគេគិតថា វាមិនល្អហើយក៏មិនចង់ជ្រុលខ្លួនជ្រៅជាងនេះ គាត់ទាំង៣ នាក់បានសម្រេចចិត្តដាក់ពាក្យឈប់ តែថៅកែមិនព្រមឲ្យឈប់ទេ ថែមទាំងដកហូតទូរសព្ទគាត់ទាំង ៣នាក់ដែលភ្ញៀវទិញឲ្យ ហើយមិនបើកប្រាក់ខែឲ្យទៀតផង។

ឯរឿងមិននឹកស្មានមួយទៀតនោះ នារីទាំង ៣នាក់អះអាងថា ខ្លួនមិនខុសអ្វីសោះ បែរថៅកែហាងប្រើហិង្សាវ៉ៃប្អូនស្រីពីរដៃ ហើយគំរាមចាប់ដាក់គុកទាំងអស់គ្នាទៀត។ ប្រភពបានបញ្ជាក់ថា ហាងនោះមានឈ្មោះថា ភោជនីយដ្ឋាន 168 មានទីតាំងស្ថិតនៅលើផ្លូវ 156 រាជធានីភ្នំពេញ។ សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះស៊ើបអង្កេតករណីនេះផង។ សេចក្តីលម្អិតមានក្នុងវីដេអូខាងក្រោម៕ (អត្ថបទ៖ និស្ស័យ Khmer-Global)

website_news/2018141209.txt · Last modified: 2018/12/14 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki