website_news:2018150102

កម្ពុជាគ្រោងបញ្ជូន កម្មសិក្សាការី ១០០០នាក់ ទៅបំរើការនៅ ប្រទេសជប៉ុន

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១៥ មករា ២០១៨ 12:45 ដោយ: ហង្ស ទេព ID:049

ភ្នំពេញ៖តាមរយៈការចុះហត្ថលេខាលើ អនុស្សាយោគយល់គ្នា រវាង ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយ ខេត្តអ៊ីហេមិ កម្ពុជាគ្រោងនឹងបញ្ជូន កម្មសិក្សា ការីរបស់ខ្លួនចំនួន១០០០នាក់ ទៅបំរើការងារ នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨នេះ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៥មករានេះ ក្រោយពិធីចុះMOU ថាជំហានដំបូងនេះកម្ពុជា នឹងបញ្ជូនកម្មសិក្សាការីប្រមាណ១០០០នាក់ បន្ទាប់មកនឹងពិនិត្យលទ្ធភាពដើម្បី បញ្ជូនជាបន្តបន្ទាប់តាមតម្រូវការរបស់ ក្រុមហ៊ុននៅជប៉ុន និង ទីភ្នាក់ងារបញ្ជូន របស់កម្ពុជា។ លោក អ៊ិត សំហេង បញ្ជាក់ថា បច្ចុប្បន្ន កម្មសិក្សាការីកម្ពុជា កំពុងបំរើការងារនៅប្រទេសជប៉ុនប្រមាណជាង ៦ពាន់នាក់ ហើយនៅឆ្នាំក្រោយទៀតនឹងខិតខំ ធ្វើយ៉ាងណាឱ្យចំនួនពលករនៅជប៉ុនមានការកើនឡើង អាចរហូតដល់មួយម៉ឺននាក់។ លោករដ្ឋមន្រ្តីបញ្ជាក់ថា កម្មសិក្សាការីកម្ពុជាក្រោយពី បានទៅបំរើការងារ នៅប្រទេសជប៉ុនពួកគេនឹងទទួបាន ប្រាក់បៀវត្សខ្ពស់ អាចចាប់ពី១០០០ដុល្លារ ឡើងទៅក្នុង១ខែ ក្រៅពីនោះ ពួកគេក៏នឹងទទួលបាន បទពិសោធន៍ ចំណេះដឹង ភាសារទំនៀមទំលាប់វប្បធម៌ និងការស្វែងយល់ពីរស់នៅពីគ្នាទៅវិញ ទៅមក ដើម្បីបង្កើនសមត្ថភាពបន្ថែម ក្រោយពេលត្រឡប់មក ប្រទេសវិញ។

ចំណែកលោក ណាការម៉ូរ៉ា អភិបាលខេត្ត អ៊ីហេមិ បានអះអាងថា ក្រោពីបានមកដល់ប្រទេសកម្ពុជា ដោយផ្ទាល់ទើប លោកដឹងថា កម្ពុជាកំពុងមានការរីកចំរើន ហើយប្រទេសមានកំណើនសេដ្ឋកិច្ចល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានកម្លាំងពលកម្មច្រើន និងមានការតស៊ូខ្ពស់ ដែលប្រទេសជប៉ុនកំពុងតែត្រូវការ។ ពិសេសប្រជាជនកម្ពុជាមានការ ស្រលាញ់និងចូលចិត្ត ប្រជាជននិងប្រទេសជប៉ុនផងដែរ ដែលពួកគេអាចរស់នៅធ្វើការជា មួយគ្នាបានយ៉ាងល្អពីពេល បច្ចុប្បន្ននិងទៅថ្ងៃខាងមុខ។ ចំពោះលក្ខខណ្ឌការងា រវិញលោកថា ជប៉ុនមិនមានតម្រូវការជំនាញខ្ពស់ ឬ ច្បាស់លាស់ពេកទេ សំខាន់កម្មសិក្សាការី ត្រូវចេះភាសាបឋម ជំនាញបឋម ដែលភាគីជប៉ុន និងកម្ពុជា បានឯកភាពគ្នាមុនពេលបញ្ជូន។ នៅពេលទៅដល់ ក៏នឹងមានការតាមមើលថែទាំ ពួកគាត់យ៉ាងល្អបន្ថែមទៀត។ លោកបញ្ជាក់ថា សម្រាប់កម្មសិក្សាការីកម្ពុជា ដែលត្រូវទៅបំរើការងារនៅខេត្ត អ៊ីហេមិ មានដូចជា ផ្នែក កសិកម្ម ឧស្សាហកម្ម នេសាទ និងសេវាកម្មមួយ ចំនួនទៀត៕

website_news/2018150102.txt · Last modified: 2018/01/16 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki