website_news:2018150103

អាជ្ញាធរថៃ,កំពុងបើកយុទ្ធនាការប្រយុទ្ធ ប្រឆាំង អំពើជួញដូរមនុស្ស និងពលករចំណាកខុសច្បាប់

http://www.prakpheaktra.com/ January 12, 2018

លោកឧបនាយករដ្ឋមន្ត្រីថៃ បានប្រកាសដាក់បញ្ជាឲ្យ មន្ត្រីថ្នាក់ក្រោមចាត់វិធានការ លើករណីអំពើជួញដូរមនុស្ស និងជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសថៃ។ កាលពីថ្ងៃព្រហស្បតិ៍ទី11 ខែមករារា ឆ្នាំ2018 កន្លងទៅនេះលោកឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សសុវណ្ណ បានប្រកាសបញ្ជាឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមទូទាំងប្រទេស ចុះបង្ក្រាបករណីអំពើជួញដូរមនុស្សខុសច្បាប់ និងជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតអោយមានប្រសិទ្ធភាពខ្ពស់បំផុត។ ព្រមទាំងប្រកាសចាត់វិធានយ៉ាងដាច់ខាត ចំពោះបុគ្គលណាដែលប្រព្រឹត្តិបទល្មើសលើជួញដូរមនុស្ស និងគ្រប់គ្រងពលករចំណាកស្រុកខុសច្បាប់ដោយគ្មានការលើកលែងឡើយ។

website_news/2018150103.txt · Last modified: 2018/01/15 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki