website_news:2018150104

ក្រុងប៉ោយប៉ែត,ត្រៀមបើកទីតាំងត្រួតសញ្ជាតិ,ផ្ដល់លិខិតឆ្លងដែន(TD) ជូនពលករកម្ពុជា ក្នុងប្រទេសថៃ

http://www.prakpheaktra.com/ January 13, 2018

ដំណឹងពលករឆ្លងដែនចំពោះបងប្អូនពលករខ្មែរ ដែលមិនបានត្រួតសញ្ជាតិ នៅពេលនេះឆាប់ៗខាងមុខនេះ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបើកកន្លែងផ្ដល់លិខិតឆ្លងដែនធ្វើការ(TD) ជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។ យោងតាមប្រភពព័ត៌មានក្រៅផ្លូវការមួយបានអោយដឹងថា ចាប់តាំងពីថ្ងៃទី15 ខែកមករា ឆ្នាំ2018ខាងមុខនេះ ទីតាំងបញ្ជាក់អត្តសញ្ញាណផ្ដល់លិខិតឆ្លងដែនថ្មីជូនបងប្អូនពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ និងចាប់ផ្តើមបើកអោយដំណើរការនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជាយើង។

ទីតាំងខាងលើនេះ បើកធ្វើលិខិតឆ្លងដែនជូនចំពោះតែបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ ហើយមានប័ត្រស៊ីជម្ពូ តែមិនទាន់បានបញ្ជាក់អត្តសញ្ញាណឬហៅថាត្រួតសញ្ជាតិតែប៉ុណ្ណោះ។ ដូច្នេះបើសិនជាបងប្អូនពលករខ្មែរដែលកំពុងរង់ចាំត្រួតសញ្ជាតិតែមិនទាន់បានលេខរៀង សូមរង់ចាំតាមដានស្ដាប់ព័ត៌មានបន្តទៀតហើយបើសិនជាដំណឹងនេះជាការពិតមែននោះបងប្អូននឹងមានសង្ឃឹមត្រួតសញ្ជាតិ ទាន់់ពេលវេលាដែលប្រទេសថៃបានកំណត់។

website_news/2018150104.txt · Last modified: 2018/01/15 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki