website_news:2018150105

ពលរដ្ឋខ្មែរ,រស់នៅក្នុងខេត្តសៀមរាប 1នាក់ត្រូវអាជ្ញាធរថៃ ចាប់ខ្លួនក្នុងករណីបទល្មើសព្រៃឈើ

http://www.prakpheaktra.com/ January 13, 2018

ពលរដ្ឋកម្ពុជា1នាក់ រស់នៅក្នុងខេត្តសៀមរាប ត្រូវបានកម្លាំងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ ចាប់ខ្លួនក្នុងករណីបទល្មើសព្រៃឈើ នៅក្នុងប្រទេសថៃ។ កាលពីថ្ងៃសុក្រទី12 ខែមករា ឆ្នាំ2018 អាជ្ញាធរខេត្តសុរិន្ទប្រទេសថៃ បានបើកធ្វើសន្និសីទកាសែត ក្នុងករីណចាប់ខ្លួនពលរដ្ឋខ្មែរ 1នាក់ ឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ 29ឆ្នាំ ស្រុកកំណើត រស់នៅក្នុងភូមិដកប៉ូ ឃុំស្លក្រាម ស្រុកស្លក្រាម ខេត្តសៀមរាប បន្ទាប់ពីព្រឹត្តិបទល្មើសរួមជាមួយបក្សពួកដឹកជញ្ជូនឈើគ្រញូងចំនួន 4ដុំ នៅក្នុងខេត្ដសុរិន្ទ កាលពីយប់ថ្ងៃពុធទី10 ខែមករា ឆ្នាំ2018 កន្លងទៅ។ បច្ចុប្បន្នពលករខ្មែរខាងលើត្រូវបានកម្លាំងអាជ្ញាធរថៃកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអោយធ្វើការដាក់ទោសតាមផ្លូវច្បាប់។

website_news/2018150105.txt · Last modified: 2018/01/15 16:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki