website_news:2018150106

ត្រៀមខ្លួន, នាំគ្នាទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រ(TD) នៅក្នុងប្រទេសកម្ពុជាយើង

http://www.prakpheaktra.com/ January 15, 2018

នៅសប្តាហ៍ខាងមុខនេះបងប្អូនពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ប្រហែលជាមានអារម្មណ៍ធូរស្រាលជាងមុន បន្ទាប់ពីរក្រសួងការងារកម្ពុជា បើកការិយាល័យបញ្ជាក់អត្តសញ្ញាណថ្មីនៅក្នុងទឹកដីកម្ពុជាចំនួនបីកន្លែង ១-នៅក្រុងភ្នំពេញ ២-នៅក្នុងខេត្តបាត់ដំបង ៣-នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពព័ត៌មានក្នុងប្រទេសកម្ពុជាបានចុះផ្សាយនាពេលកន្លងមកបានអោយដឹងថា ទីតាំងបីកន្លែងខាងលើនិងចាប់បើកដំណើរការនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៨នេះ។ ចំពោះបងប្អូនពលករខ្មែរនៅធ្វើការនៅក្នុងប្រទេសថៃ អាចទៅបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័របាននោះត្រូវមានលិខិតបញ្ជាក់ទំនាក់ទំនងរវាងពលករ និងថៅកែថៃ, និងប័ត្រស៊ីជម្ពូ ដែលមានសពុលភាពផុតកំណត់នៅថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៨។

ចំពោះឯកសារ៖

1.ប័ត្រប្រាក់ឆាឈុនថៅកែ(ច្បាប់ថតចម្លង)

2.ត្បៀតបានថៅកែ(ច្បាប់ថតចម្លង)

3.ណាំងស៊ឺរ៉ាប់រ៉ងពីក្រុមហុ៑ន(ចំពោះករណីធ្វើការនៅតាមរោងចក្រ, សហគ្រាស)

4.ប៉ៃកូតា

5.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សំបុត្រកំណើត. ផ្សេងទៀត

6.ប័ត្រស៊ីជម្ពូ, លិខិតលុងបៀនថ្មី

7.លិខិតម៉បអំណាចពីថៅកែ

8.លិខិតធ្វើដំណើរទៅបញ្ជាក់អត្តសញ្ញាណ

ក្រោយពីបងប្អូនពលករខ្មែរបានបញ្ជាក់អត្តសញ្ញាណនៅទីតាំងក្នុងប្រទេសកម្ពុជាយើងរួច គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជានឹងផ្ដល់ជូនលិខិតឆ្លងដែនធ្វើការ(TD) ដើម្បីអោយបងប្អូនយកទៅវ៉ៃត្រាវីសារ និងច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃ។

website_news/2018150106.txt · Last modified: 2018/01/15 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki