website_news:2018150107

ពលករចំណាកស្រុកខុសច្បាប់ចំនួន១៤ នាក់ ត្រូវកម្លាំងអាជ្ញាធរថៃឃាត់ខ្លួន

http://www.prakpheaktra.com/ January 13, 2018

ពលករចំណាក់ខុសច្បាប់ ចំនួន ១៤នាក់ ដេកគរគ្នាពេញគូទឡានយ៉ាងវេទនាដោយសារចង់ឆ្លងដែនចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។ កម្លាំងអាជ្ញាធរតម្រួត ខេត្ដកាណាក់បុរី ប្រទេសថៃស្ទាក់ឃាត់រថយន្ដដឹកពលករខុសច្បាប់សញ្ជាតិភូមា ចំនួន១៤ នាក់ ខណ:ពេលកំពុងឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ តាមរយ:រថយន្ដPikUp ដេកគលើគ្នាយ៉ាងវេទនា។ ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ទី១៣ខែមករាឆ្នាំ២០១៨ ស្ថិតនៅក្បែរភូមិទំនប់ទឹក ក្នុងឃុំបង់តី ស្រុកឆៃយ៉ូ ខេត្ដកាចាណាក់បុរី ប្រទេសថៃ ។

website_news/2018150107.txt · Last modified: 2018/01/15 16:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki