website_news:2018150108

ចង់ប្ដូរថៅកែថ្មី,ចង់ប្ដូរការងារថ្មី ត្រូវអានអត្ថបទនេះ(ពលករខ្មែរ)

http://www.prakpheaktra.com/ January 15, 2018

ចង់ប្ដូរថៅកែថ្មី និងប្ដូរការងារថ្មី, សូមអានអត្ថបទខាងក្រោមនេះ ដើម្បីឲ្យបានយល់ច្បាស់ អំពីការប្ដូរថៅកែថ្មីទាំងពលករប័ត្រស៊ីជម្ពូ, ពលករ MOU, ពលករលុងបៀនថ្មី។ ក្នុងពេលបច្ចុប្បន្ននេះបញ្ហាប្ដូរថៅកែរបស់ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ កំពុងតែកើនឡើងជាបន្តបន្ទាប់ដោយសារតែបញ្ហាមួយចំនួន។ ក៏ប៉ុន្តែអ្វីដែលពលករខ្មែរទាំអស់នោះមិនទាន់បានយល់ច្បាស់នោះគឺលក្ខខ័ណ្ឌច្បាប់នៃការប្ដូរថៅកែថ្មី ដែលក្រសួងការងារថៃបានកំណត់នៅក្នុងច្បាប់ការងារ។ ឥឡូវយើងចូលមកមើលទាំអស់គ្នាតើពលករប្រភេទណាខ្លះ? ដែលច្បាប់ការងារថៃអនុញ្ញាតឲ្យប្ដូរថៅកែថ្មី៖

១.ថៅកែទទួលមរណភាព។

២.ក្រុមហ៊ុនដែលកំពុងធ្វើការត្រូវបានបិទទ្វារ(ក្ស័យធន)។

៣.ករណីថៅកែធ្វើទារុណកម្មលើពលករ។ ល។

៤.ថៅកែមិនគោរពកិច្ចសន្យាការងារ។ ល។

៥.បង្ខិតបង្ខំឲ្យពលករធ្វើការប្រថុយនឹងគ្រោះថ្នាក់។ល៕

ក្នុងករណីខាងលើនេះ ពលករខ្លួនឯងត្រូវទំនាក់ទំនងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឬភ្នាក់ងារមាន សមត្តកិច្ចថៃ ដើម្បីសុំអោយជួយអន្តរាគមន៍ដើម្បីរំដោះស្រាយ។ បន្ទាប់មកទៀតក្នុងករណីពលករចង់ប្ដូរថៅកែថ្មី នៅក្នុងពេលបច្ចុប្បន្នដោយហេតុផលផ្សេងបាននោះ លុះត្រាតែពលកររូបនោះកំពុងកាន់ប័ត្រស៊ីជម្ពូតែប៉ុណ្ណោះ ទើបអាចសុំប្ដូរថៅកែថ្មីបាន.! តែត្រូវមានលិខិតបញ្ជាក់ចេញពីថៅកែចាស់ជាមុនសិន ទើបអាចយកទៅដំណើរការប្ដូរថៅកែថ្មីបាន។

ដូច្នេះហើយបើសិនជាពលករចង់ប្ដូរថៅកែថ្មី ទាល់តែពលករខ្លួនឯងទៅទំនាក់ទំនងជាមួយក្រុមហ៊ុនទទួលរត់ការរឿងឯកសារប្ដូរថៅកែ ទើបគេមានវិធីសាស្ត្រក្នុងការទំនាក់ទំនងទៅថៅកែដើម ដើម្បីអោយគេស៊ីញ៉េរលិខិតបញ្ជាក់ឬហៅថា(ប៉ៃយ៉ាយអក)អោយបាន។ ចំពោះតំលៃសេវាកម្មក្នុងការប្ដូរថៅកែថ្មីវិញ គឺអាស្រ័យទៅលើក្រុមហ៊ុនជាអ្នកទាំងពីរពលករ ដូច្នេះពលករអាចត្រូវចំណាយប្រាក់ប្ដូរថៅកែថ្មីអស់រហូតដល់ខ្ទង់ម៉ឺនក៏ថាបាន។

ហើយចំពោះពលករដែលទើបនឹងលុងបៀនថ្មីកាលពីថ្មីៗកន្លងទៅនេះ ទាំងត្រួតសញ្ជាតិហើយ, ទាំងវ៉ៃវីសារហើយ,ឬក៏មិនទាន់បានត្រួតសញ្ជាតិ÷ បច្ចុប្បន្ននេះក្រសួងការងារថៃមិនទាន់មាននយោបាយបើកអោយពលករដែលទើបលុងបៀនថ្មី អាចធ្វើការប្ដូរថៅកែថ្មីបានឡើយ ទោះបីជាក្នុងករណីណាក៏ដោយ។

ដូច្នេះហើយបើសិនជាពលករដែលលុងបៀនថ្មីចង់ប្ដូរថៅកែថ្មីនោះ គឺមានវិធីតែមួយគត់ គឺត្រូវទៅធ្វើប៉ាស្ព័រ MOU សាជាថ្មីពីខាងប្រទេសរបស់ខ្លួនមកវិញ តែបញ្ហានៅត្រង់តំលៃសេវាកម្ម MOU មានតម្លៃខ្ពស់ហើយប្រើរយៈពេលយូរអាចធ្វើឲ្យពលករត្រូវសមត្ថកិច្ចថៃចាប់នៅពេលកំពុងរង់ចាំប៉ាស្ព័រ MOU មកដល់។ ដូច្នេះពលករខ្លួនឯងត្រូវពិចារណាអោយបានល្អិតល្អន់សិនមុននឹងសម្រេចចិត្តប្ដូរថៅកែថ្មី ព្រោះរឿងប្ដូរថៅកែថ្មីត្រូវចំណាយពេលវេលា និងលុយកាក់ជាច្រើន ហើយអាចនឹងប្រថុយប្រថាននូវត្រូវសមត្ថកិច្ចថៃចាប់ អំឡុងពេលដែលកំពុងប្ដូរថៅកែមិនទាន់ចប់សព្វគ្រប់និងមិនទាន់ដំណើររឿងចប់សព្វគ្រប់។

website_news/2018150108.txt · Last modified: 2018/01/15 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki