website_news:2018150301

បច្ចុប្បន្នមានពលករខ្មែរជាង១លាន២សែននាក់កំពុងធ្វើការនៅប្រទេសចំនួន៦

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 14 March, 2018

ភ្នំពេញ ៖ បើគិតត្រឹមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរជាង១លាន ២សែននាក់ កំពុងធ្វើ ការងារ ជាពលករនៅក្រៅប្រទេស តាមរយៈការជួយស្វែងរកដោយរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមរបាយការណ៌លទ្ធផលការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ របាយការណ៍នេះក៏បានបញ្ជាក់ដែរថា មានប្រទេសចំនួន៦ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចរចារជាមួយ ដើម្បីស្នើសុំការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក្នុងនោះប្រទេសថៃជាប្រទេសដែលកម្ពុជាបញ្ចូនពលករទៅច្រើនជាងគេ មានរហូតដល់ទៅជាង ១លាន៥ម៉ឺន ៦ពាន់នាក់។ បន្ទាប់មកគឺសាធារណៈរដ្ឋកូរ៉េ មានពលករកម្ពុជាចំនួនជាង៤ម៉ឺន៤ពាន់នាក់។ ប្រទេសម៉ាឡេស៊ី មានចំនួនប្រមាណ៣ម៉ឺននាក់។ ប្រទេសជប៉ុន មានចំនួនជាង៦ពាន់នាក់។ ប្រទេសសឹង្ហបុរី មានចំនួនជិត៥រយនាក់ ។ចំណែកតំបន់រដ្ឋបាលពិសេសហុងកុងដែលទើបចាប់ផ្ដើមទទួលយកពលការីនីពីកម្ពុជាមានចំនួន១៥នាក់។

គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ថវិកាចំណូលរបស់ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស គឺជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ ដោយថវិកាសរុបដែលពលករទាំងនោះបានផ្ញើរមកកាន់ស្រុកកំណើត មានប្រមាណជា២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នាពេលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រុញអោយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពន្លឿនការងារ ដើម្បីអោយពលករខ្មែរទទួលបានភាពស្របច្បាប់ ដើម្បីបានធ្វើការនិងរស់នៅក្រៅប្រទេសដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីគោលបំណងចង់ស្វែងរកទីផ្សារការងារជូនពលរដ្ឋខ្មែរនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសម្រាប់បងប្អូនខ្មែរឥស្លាមផងដែរ៕

website_news/2018150301.txt · Last modified: 2018/03/15 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki