website_news:2018150302

ក្រុមអង្គការ ILO នាំគ្នាមកប្រមូលផ្ដុំគ្នាដើម្បីដាក់ញត្តិ នៅទីស្តីការគណៈរដ្ឋមន្ត្រី

http://cambodiapolice.com/ 11:20 am 15 មីនា 2018

ភ្នំពេញ ៖ ក្រុមអង្គការ ILO មានគ្នាប្រហែលជាង៣០នាក់ដឹកនាំដោយ ១.អ៊ុំ ឌីណា, ២.យ៉ុង លាភ, ៣.សឿន ផល្លី ៤.ហេង ចិន្តា, ៥.វ៉ាន់ នី បាននាំគ្នាមកប្រមូលផ្ដុំគ្នាដើម្បីដាក់ញត្តិ នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ម៉ោង៩និង៣០នាទី នៅចំណុចផ្លូវ១២៨ កែងផ្លូវ១៣៩ ច្រកចូលខាងក្រោយទីស្តីការគណៈរដ្ឋមន្ត្រី។

គោលបំណងទី១.ស្នើរសុំផ្តល់សច្ចាបណ្ណលើអនុសញ្ញាអង្គការអន្តរជាតិខាងការងារ ILO គឺអនុសញ្ញាលេខ ១៨៣ ស្តីពី(កិច្ចគាំពារមាតុភាព) និងអនុសញ្ញាលេខ១៨៩ ស្តីពីការងារសមរម្យ សម្រាប់អ្នកធ្វើការងារផ្ទះ ទី២. ស្នើសុំគាំទ្រឲ្យមានអនុសញ្ញារបស់អង្គការ ILO ថ្មី ស្តីពីការបញ្ឈប់អំពើរហិង្សា ផ្អែកលើ យែនឌ័រ នៅក្នុងពិភពការងារ និងសុំឲ្យមានដំណោះស្រាយផ្លូវច្បាប់ឆ្ពោះទៅរកការបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងារខ្លី ក្នុងមុខរបរដែលមានវិនិយោគរយៈពេលវែង។ នៅ្លវេលាម៉ោង៩និង៤០នាទី តំណាង០៦នាក់ បានចូលដាក់ញត្តិ ហើយ ផ្នែករដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកទទួលញត្តិ។ ក្រោយពីតំណាងទទួលញត្តិរួចហើយពួកគាត់បានរំសាយត្រលប់ទៅវិញ ៕

website_news/2018150302.txt · Last modified: 2018/03/15 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki