website_news:2018150802

ទូតខ្មែរ ប្រចាំប្រទេសជប៉ុន អំពាវនាវឲ្យប្រុងប្រយ័ត្នចាញ់បោកមេខ្យល់

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង ១៣:៤៣

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស កម្មសិក្សាការីដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ឬប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុនឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះមេខ្យល់ដែលធ្វើការបោកប្រាស់ដើម្បីធ្វើអាជីវកម្ម។សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលចុះថ្ងៃទី១៥សីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មេខ្យល់បានប្រើប្រាស់វិធីសាស្ត្របោកប្រាស់ដោយអះអាងថា នឹងស្វែងរកការងារដែលមានប្រាក់ខែខ្ពស់ ធានាជួយធ្វើឬបន្តបណ្ណស្នាក់នៅ និងសុំសិទ្ធិធ្វើការនៅប្រទេសជប៉ុនជូនប្រជាពលរដ្ឋខ្មែរ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាក់ទងមកស្ថានទូត ដើម្បីប្រឹក្សាយោបល់ និងស្វែងរកដំណោះស្រាយ តាមរយៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន (ទូរសព្ទលេខ៖ ០៣ ៥៤១២ ៨៥២១), (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Japan) ឬ ទីប្រឹក្សាទទួលបន្ទុកពលករ (ទូរសព្ទលេខ៖ ០៨០ ៣៤៥៩ ៧៨៨៩), (ហ្វេសប៊ុក៖ Labour Counsellor in Japan)៕

website_news/2018150802.txt · Last modified: 2018/08/15 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki