website_news:2018150803

ជួយរកយុត្តិធម៏ឲ្យកូនខ្ញុំផង….សមត្ថកិច្ចថៃថា សពជនរងគ្រោះត្រូវឆក់ចរន្តអគ្គីសនីស្លាប់ តែក្រុមគ្រួសារនិងសាច់ញាតិសង្ស័យថា ជាអំពើឃាតកម្ម ព្រោះលើខ្លួនសពមានស្នាមរបួសជាច្រើនកន្លែង…ជីវិតជាពលករពិតជាគ្រោះថ្នាក់ណាស់

https://www.khmernews.news/ ដោយ ស៊ីថា ១៥/០៨/២០១៨

បន្ទាយមានជ័យ ៖ យុវជនម្នាក់មានឈ្មោះថា វ៉ាន ជីហួរ អាយុ២០ឆ្នាំ បានទៅធ្វើពលករនៅក្រុងបាងកក ហើយក៏បានស្លាប់បាត់បង់ជីវិត នៅប្រទេសថៃ ដោយសារតែឆក់ចរន្តអគ្គីសនី ប៉ុន្តែឪពុកម្តាយនិងសាច់ញាតិ មិនជឿ ដោយលើកឡើងថា នេះជាអំពើឃាតកម្មជាក់ជាមិនខាន ព្រោះថានៅលើសពជនរងគ្រោះ បានបន្សល់នៅស្នាមរបួសជាច្រើន និងមានទាំងឈាមទៀតផង។ ជនរងគ្រោះឈ្មោះ វ៉ាន ជីហួរ ហៅភក្ត្រា ភេទប្រុស អាយុ២០ឆ្នាំ ជាពលករធ្វើការ នៅប្រទេសថៃ ផ្នែករោងចក្រផល្លិតម៉ាស៊ីនត្រជាក់ និងមានទីលំនៅភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវិតកាលពីវេលាទៀបភ្លឺថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨។ សពជនរងគ្រោះ ត្រូវបានគេបញ្ជូនមកកម្ពុជា តាមច្រកតំបន់បឹងត្រកួន យប់ថ្ងៃទី១០ ខែសីហា ហើយសាច់ញាតិ ជួលរថយន្តដឹកបន្ត ទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ សាច់ញាតិសព បានលើកឡើងថា ជនរងគ្រោះសង្ស័យ ស្លាប់ដោយសារ អំពើរឃាតកម្ម ហើយបានអំពាវនាវ ដល់ក្រសួងពាក់ព័ន្ធ របស់កម្ពុជាមេត្តាជួយរកយុត្តិធម៌ផង៕

website_news/2018150803.txt · Last modified: 2018/08/15 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki