website_news:2018160101

ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទលក់ដូរមនុស្សដោយមានគោលដៅយកទៅ ប្រទេសម៉ាឡេស៊ី

http://cambodiapolice.com/ 10:04 am 16 មករា 2018

បាត់ដំបង៖ នៅថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៥៥នាទី នៅចំនុចភូមិស្ថពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអនុវត្តតាមបញ្ជាលោកព្រះរាជអាជ្ញា នួន សាន បង្គាប់អោយនាំឈ្មោះ យឿន ភាព ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ត្រូវបានចោទប្រកាន់ពីបទ លក់ដូរមនុស្សដោយមានគោលដៅយកទៅប្រទេសម៉ាឡេស៊ី ប្រព្រឹត្តនៅភូមិ.ឃុំខាងលើ កាលពីឆ្នាំ២០១៦ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញក្រោយអនុវត្តរួចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

website_news/2018160101.txt · Last modified: 2018/01/16 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki