website_news:2018160103

កម្ពុជាស្នើឲ្យជប៉ុនបន្តទទួលយកពលករជំនាញកម្ពុជាទៅប្រទេសជប៉ុន

http://cambodiapolice.com/ 5:02 pm 15 មករា 2018

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បានជួបពិភាក្សា ការងារជាមួយអភិបាលខេត្ត Ehime របស់ប្រទេសជប៉ុន។ ក្នុងជំនួបនោះភាគីកម្ពុជា បានស្នើដោយត្រង់ទៅភាគីជប៉ុនឲ្យបន្តជួយទទួលយកពលករជំនាញរបស់កម្ពុជាទៅធ្វើការនៅខេត្ត Ehime របស់ប្រទេសជប៉ុន ខណៈបច្ចុប្បន្ននេះ ចំនួនពលករកម្ពុជាទៅធ្វើការនៅ ខេត្តមួយនេះនៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបជាមួយនឹងពលករ នៃប្រទេសដទៃ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិ បាលជប៉ុន បានជួយកម្ពុជាយ៉ាងច្រើនដល់វិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យយុវជនកម្ពុជាទទួលបាននូវចំណេះជំនាញ ដើម្បីចូលរួមក្នុងការ កសាងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ ដូច្នេះការទទួលបាន នូវការងារធ្វើ គឺជាកត្តាសំខាន់ដែលជំរុញឲ្យពួកគេអាចទទួលបាននូវបទ ពិសោធន៍ថ្មីៗបន្ថែមទៀត។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម Takihiro Nakamura អភិបាលខេត្ត Ehime របស់ប្រទេសជប៉ុន បានឲ្យដឹងថា ខេត្តលោក បានចុះកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជាតាមរយៈក្រសួង ការងារកម្ពុជាដើម្បីជ្រើសរើសពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេស ជប៉ុនបន្ថែមទៀត។ ឯកឧត្តមថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបាន ដឹកនាំគណៈប្រតិភូរបស់ជប៉ុនដែលរួមមាន អ្នកជំនាញរបស់ជប៉ុនមកធ្វើ ទស្សនកិច្ចស្វែងយល់អំពីប្រទេសកម្ពុជាផងដែរ ។ ដោយឡែកក្នុងជំនួបនោះដែរ ភាគីកម្ពុជា ក៏បានស្នើឲ្យភាគីជប៉ុនសម្លឹង មើលពីឱកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ ៕

website_news/2018160103.txt · Last modified: 2018/01/16 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki