website_news:2018160106

ការងារចំនួន, ៣៩ ប្រភេទ ហាមមិនឲ្យពលករខ្មែរធ្វើការ

http://www.prakpheaktra.com/ January 15, 2018

តើបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការរស់នៅក្នុងប្រទេសថៃ មានដំណឹងទេថា ការងារចំនួន៣៩ប្រភេទ ត្រូវបានហាមឃាត់មិនឲ្យពលករខ្មែរ, ភូមាឡាវធ្វើការនៅក្នុងប្រទេសថៃ។ ព្រះរាជក្រឹត្យ ស្តីពីការកំណត់ការងារនិងវិជ្ជាជីវៈ ដែលហាមមិនអោយពលករបរទេសធ្វើការ ព.ស ២៥២២ ប្រភេទការងារ និងអាជីព ចំនួន៣៩ ហាមមិនឱ្យពលករបរទេស ធ្វើការនៅក្នុងប្រទេសថៃ មានដូចខាងក្រោម៖

១.ការងារធ្វើកម្មករ (ធ្វើបាន) ២.ការងារធ្វើកសិកម្ម ដាំដុះ នេសាទ (ធ្វើបាន)

៣.ការងារធ្វើសំណង់ (ធ្វើបាន) ៤.ការងារធ្វើឆ្លាក់ក្បាច់នៅលើផ្ទាំងឈើ

៥.ការងារបើកបររថយន្ត ៦.ការងារឈរលក់ដូរនៅមុខតូប

៧.ការងារលក់ដូរភាគហ៊ុន ឬផ្ទេរភាគហ៊ុន ៨.ការងារផ្នែកកាន់បញ្ជី ឬត្រួតពិនិត្យបញ្ជី

៩.ការងារធ្វើជាងឆ្នៃប្រឌិតពេជ្រ ១០.ការងារសំអាងការ ឬ Salon

១១.ការងារធ្វើត្បាញក្រណាត់ដោយ ប្រើថ្វៃដៃ ១២.ការងារ ត្បាញក្រណាត់

១៣.ការងារធ្វើក្រដាសដោយដៃ ១៤.ការងារធ្វើគ្រឿងប្រាក់

១៥.ការងារធ្វើគ្រឿងដន្ត្រីថៃ ១៦.ការងារធ្វើគ្រឿងថ្វាយ

១៧ការងារធ្វើទាក់ទង,មាសប្រាក់ ១៨.ការងារធ្វើអំពីថ្ម ដូចជាត្បាល់ថ្ម

១៩.ការងារធ្វើតុក្កតាថៃ ២០.ការងារធ្វើគ្រែ ពូក សាឡុង

២១.ការងារធ្វើ បាតដាក់ចង្ហានព្រះសង្ឃ ២២.ការងារធ្វើទាក់ទងនឹង ក្រណាត់សូត្រ

២៣.ការងារធ្វើព្រះពុទ្ធរូប ២៤.ការងារធ្វើកាំបិត

២៥.ការងារធ្វើឆាតក្រណាត់ ឬ ក្រដាស់ ២៦.ការងារធ្វើ ស្បែកជើង

២៧.ការងារធ្វើ មួក ២៨.ការងារធ្វើ អ្នកកួកជេរ

២៩.ការងារធ្វើ វិស្វករសំណង់ ៣០.ការងារធ្វើ បំបាត់

៣១.ការងារធ្វើ កែច្នៃមូត សម្រាប់តែងខ្លួន ៣២.ការងារធ្វើ ឆ្នាំងដី

៣៣.ការងារធ្វើ មូលបារី ដោយដៃ ៣៤.ការងារធ្វើ អ្នកនាំភ្ញៀវទេសចរណ៍

៣៥.ការងារធ្វើ រែកឥវ៉ាន់ដើរលក់ ៣៦.ការងារធ្វើ keyboard ភាសាថៃ

៣៧.ការងារធ្វើ ពុតលុតដោយដៃ ៣៨.ការងារធ្វើ លេខា ឬ ស្មៀន

៣៩.ការងារធ្វើ មេធាវី

បញ្ជាក់÷ តាមការអនុម័តរបស់គណៈរដ្ឋមន្ត្រីថៃ ពលករបរទេស សញ្ជាតិ កម្ពុជា ឡាវ និងភូមា ក្នុងចំណោមការងារទាំងអស់ខាងលើនេះ មានតែការងារ ២ប្រភេទប៉ុណ្ណោះដែលពលករបរទេសអាចធ្វើបាន គឺកម្មករ និងការងារតាមផ្ទះ។ ករណីលើកលែងមានដូចជាការងារសំណង់ នេសាទ និងកសិកម្ម។ សូមបងប្អូនពលករខ្មែរទាំងអស់ជ្រាបជាព័ត៌មានជៀសវាងធ្វើការងារខុសទៅនឹងព្រះរាជក្រឹត្យថៃដែលបានកំណត់ ហើយត្រូវសមត្ថកិច្ចថៃចាប់និងផាកពិន័យ។

website_news/2018160106.txt · Last modified: 2018/01/16 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki