website_news:2018160202

ពលករភូមាធ្វើការនៅប្រទេសថៃ ប្រមាណ 300នាក់ នាំគ្នាធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល នៅថ្ងៃបុណ្យសង្សារ

http://www.prakpheaktra.com/ February 15, 2018

ពលករសញ្ជាតិភូមាប្រមាណជាង300នាក់ នាំគ្នាធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលក្នុងថ្ងៃ310฿ តាមការប្រកាសរបស់ក្រសួង។ កាលពីថ្ងៃពុធទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ម្សិលមិញនេះ មានករណីពលករភូមាធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងអលង្ការរបស់ក្រុមហ៊ុនហ្គោដិន ស្ថិតក្នុងភូមិ២ សង្កាត់ផាសាលួត ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ ប្រមាណជាង៣០០ នាក់បានដឹកនាំគ្នាធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលជូន ពួកគេតាមសេចក្តីប្រកាសរបស់ក្រសួងការងារថៃ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ពលករភូមាដែលមកធ្វើកូដកម្មទាមទារប្រាក់ឈ្នួលទាំងអស់នោះត្រូវបានក្រុមហ៊ុនកាត់ប្រាក់ឈ្នួលពី ៣០៥฿ ក្នុងមួយថ្ងៃនៅសល់ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ព្រមទាំងត្រូវក្រុមហ៊ុនកាត់ថ្លៃបាយក្នុងមួយថ្ងៃ ៧៥฿ ទៀត ដូច្នេះហើយបានជាពួកគេទាមទារឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយបកស្រាយបញ្ហាចំពោះការកាត់ប្រាក់ឈ្នួលរបស់ពលករទាំងអស់នោះដែលត្រូវក្រុមហ៊ុនកាត់នារយ:ពេលកន្លងមក។ លើសពីនេះទៀតពួកក្រុមពលករបានទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលជូនតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលថៃ ដែលបានកំណត់នាពេលកន្លងមកដោយបានកំណត់ប្រាក់ឈ្នួល (៣១០฿) ក្នុងមួយថ្ងៃ។

យ៉ាងណាមិញក្នុងការធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់ពលករភូមាលើកនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃ បានធ្វើការចុះសម្រុះសម្រួលអោយពលករទាំងអស់មានការស្ងៀមស្ងាត់ព្រមទាំងអធិប្បាយអំពីហេតុផលរឿងការដំឡើងប្រាក់ឈ្នួល និងសន្យាយករឿងនេះទៅអោយក្រុមហ៊ុនខាងលើដោះស្រាយបញ្ហាជូននាពេលខាងមុខនេះ។

website_news/2018160202.txt · Last modified: 2018/02/16 13:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki