website_news:2018160203

អាជ្ញាធរថៃ ប្រកាសអនុវត្តច្បាប់ចាប់ខ្លួនពលករខុសច្បាប់នៅដើមខែមេសាខាងមុខនេះ

http://www.prakpheaktra.com/ February 15, 2018

នៅដើមខែបួនខាងនេះអាជ្ញាធរថៃ និងចាប់ផ្តើមអនុវត្តចាប់ខ្លួនពលករអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងធ្វើការនៅរស់ក្នុងប្រទេសថៃជាផ្លូវការហើយ។ សេចក្តីជូនដំណឹងដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការរស់នៅក្នុងប្រទេសថៃ ទាំងអស់អោយបានជ្រៀបថា នៅដើមខែមេសា ឆ្នាំ2018 ខាងមុខនេះ កម្លាំងអាជ្ញាធរថៃនឹងចាប់ផ្តើមចុះអនុវត្តច្បាប់ចាប់ពលករបរទេសដែលធ្វើការខុសច្បាប់ជាផ្លូវការហើយ។ ដូច្នេះបងប្អូនពលករខ្មែរដែលមិនបានត្រួតសញ្ជាតិ (ធ្វើប៉ាស្ព័រ) សូមប្រញាប់រួសរាន់ទៅធ្វើប័ត្រស៊ីជម្ពូនៅសូន្យ OSS (OneStopService) និងធ្វើវីសារការងារពីរឆ្នាំ, ព្រមទាំងប្ដូរថៅកែអោយបានត្រឹមត្រូវមុនថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០១៨ ។ ហេតុនេះហើយសូមបងប្អូនពលករខ្មែរទាំងអស់ប្រញាប់រួសរាន់អោយណាយចាងនាំទៅធ្វើប័ត្រស៊ីជម្ពូ, វីសារការងារ, ប្ដូរថៅកែ ឲ្យរួសរាន់ទាន់ពេលកំណត់។

website_news/2018160203.txt · Last modified: 2018/02/16 13:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki