website_news:2018160305

ទឹកភ្នែកទៀតហើយម្ដងនេះចំពោះអ្នក(ត)ប័ត្រស៊ីជម្ពូមិនទាន់

http://www.pheaktraprak.com/ March 15, 2018

ក្នុងកិច្ចប្រជុំពិភាក្សាមួយរវាងក្រសួងការងារ និងក្រសួងការមហាផ្ទៃថៃ ស្ដីពីការគ្រប់គ្រងសូន្យ OSSOne (StopService) កាលពីពេលថ្មីៗកន្លងទៅនេះ លោកអាដុល សែងសិងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថៃ អោយបានដឹងថា ក្រសួងការងាថៃ និងមិនបន្ថែមរយ:ពេលធ្វើត្បៀតប្រវត្តិហៅថា(តប័ត្រស៊ីជម្ពូ)អោយពលករបរទេសតទៅទៀតឡើយ ទោះបីជារយ:ពេលដំណើរការ(ត)ប័ត្រស៊ីជម្ពូនិងវីសារការងារជូបពលករបរទេសនៅសល់ត្រឹមតែពីរសប្ដាហ៍ទៀតប៉ុណ្ណោះក៏ដោយ។ ដោយលោកលើកឡើងថា នេះបច្ចុប្បន្ននេះក្រសួងការងារបានធ្វើត្បៀតប្រវត្តិ(តប័ត្រស៊ីជម្ពូ)ពលករបរទេសរួចហើយប្រមាណជាង 6សែននាក់ហើយ ហើយនៅសល់តែ 1លានទៀតប៉ុណ្ណោះដែលកំពុងដំណើរការដោយក្រសួងការងារបានចែកសំណុំបែបបទចូលទៅសូន្យOSS ដល់ថៅកែថៃនិងសហគ្រាសមួយចំនួនទៀតដើម្បីបំពេញសុំណុំបែបបទចូលសូន្យអោយមានភាពឆាប់រហ័ស និងងាយស្រួល។

លោករដ្ឋមន្ត្រីអាដុល សែងសិងកែវ បានបញ្ជាក់បន្ថែមផងដែរថា បច្ចុប្បន្ននេះមានពលករដែលត្រូវចូលសូន្យOSS គឺមានចំនួនពីរក្រុមគឺទីមួយក្រុមដែលបានត្រួតសញ្ជាតិរួចរាល់ហើយនៅសល់ប្រមាណ5សែននាក់ ត្រូវដំណើរការទៅត្រួតសុខភាពនិងស្នើសុំវីសារធ្វើការអោយបានចប់សព្វគ្រប់នៅថ្ងៃទី31 ខែមីនា ឆ្នាំ2018នេះ និងក្រុមទីពីរក្រុមដែលមិនបានត្រួតសញ្ជាតិនៅសល់ប្រមាណជាង 6សែននាក់ ត្រូវត្រូវដំណើរការធ្វើប័ត្រស៊ីជម្ពូ និងតប័ត្រស៊ីជម្ពូអោយចប់សព្វគ្រប់នៅថ្ងៃទី31 ខែមីនាខាងនេះរួចបន្ដត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅទីតាំងការិយាល័យផ្ដល់ភាពស្របច្បាប់របស់ប្រទេសខ្លួនអោយរួចរាល់មុនថ្ងៃទី31 ខែមិថុនា ឆ្នាំ2018ដូចគ្នា។ ចំពោះពលករដែលបានត្រួតសញ្ជាតិរួចរាល់ហើយត្រូវទៅដំណើរការទៅសុំវីសារនិងបៃអនុញ្ញាតធ្វើការពីឆ្នាំបានត្រឹមត្រូវបើមិនដូច្នេះទេនិងត្រូវមានទោសតាមផ្លូវច្បាប់។ ដកស្រង់ព័ត៌មានពី :matichon.co.th

website_news/2018160305.txt · Last modified: 2018/03/16 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki