website_news:2018160307

រន្ធត់,កម្មករយ៉ាងហោចណាស់12នាក់បានរងរបួសនិងមនុស្ស15នាក់ទៀតបានបាត់ខ្លួននៅហេតុការណ៍បាក់អាគារនៅខេត្តត្រាត

http://www.pheaktraprak.com March 15, 2018

ពលករខ្មែរយ៉ាងហោចណាស់ចំនួន10នាក់បានរងរបួសធ្ងន់ និងស្រាលនៅហេតុការណ៍បាក់អាគារសូន្យអូថប់ខេត្តត្រាប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍នេះ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង05:58នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី15 ខែមីនា ឆ្នាំ2018 នៅត្រង់ចំណុចបរិវេណអាគារ(អបច)ត្រាតស្ថិតក្នុងសង្កាត់វ៉ាងក្រះចែក ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថាកម្មករធ្វើការសំណង់នៅទីនោះប្រមាណជាង 12នាក់ បានរងរបួសធ្ងន់និងស្រាល និងមានមនុស្សប្រមាណជាង15នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍បាក់អាគារសំណង់ខាងលើនេះ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង12នាក់ ត្រូវសមត្ថកិច្ចថៃបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តត្រាត។ ហើយរហូតមកដល់ពេលនេះកម្លាំងអាជ្ញាធរថៃចំនួនរាប់សិបនាក់កំពុងធ្វើការចុះអន្តរាគមន៍ជួយរុករកមនុស្សដែលកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍នេះដើម្បីបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ ក្នុងករណីគ្រោះថ្នាក់បាក់អាគារខាងលើនេះមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងធ្វើការទំនាក់ទំនងជួយអន្តរាគមន៍ដល់ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ។

website_news/2018160307.txt · Last modified: 2018/03/16 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki