website_news:2018160310

កម្ពុជាស្នើកូរ៉េខាងត្បូង បន្ថែមជំនាញសេវាកម្ម សម្រាប់ពលករខ្មែរ

https://www.dap-news.com/kh/ សុក្រ, ១៦ មិនា ២០១៨ 12:33 ដោយ: ស សំណាង ID:014

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់កូរ៉េឲ្យបន្ថែម ជំនាញសេវាកម្មសម្រាប់ពលករកម្ពុជា ដើម្បីបញ្ជូនពលករ ដែលមានជំនាញសេវាកម្ម ទៅធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត។ ការស្នើសុំរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងនៅក្នុងឱកាស អនុញ្ញាតឲ្យលោក អូ ណាត់យ៉ុង អគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅថ្ងៃទី១៦ ខែមីនា នាទីស្ដីការក្រសួង។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា កូរ៉េមានកិច្ចសហប្រតិ្តបត្តិការ អំពីប្រព័ន្ធអនាម័យ សុវត្ថិភាពការងារ ដែលភាគីកូរ៉េកន្លងមកនេះ តែងផ្តល់ការគាំទ្រ ខាងផ្នែកបច្ចេកទេស មកដល់ពេទ្យ ការងារ និងការអប់រំផ្សព្វផ្សាយអំពី ប្រព័ន្ធអនាម័យ សុវត្ថិភាពការងារ ការបណ្តុះបណ្តាល សមត្ថភាពបច្ចេកទេស និងការផ្តល់ឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យស្ថានភាព សុវត្ថិភាពការងារ នៅតាមសហគ្រាសជាដើម ។ ហើយម៉្យាងវិញទៀត ប្រទេសទាំងពីរនឹងបន្តពង្រីក កិច្ចសហប្រតិបត្តិការថែមទៀត ក្នុងនោះមា នផ្នែករបបសន្តិសុខសង្គម គ្រាដែលកន្លងមកកូរ៉េក៏ធ្លាប់បាន ផ្តល់ជំនួយនេះដែរ បន្ទាប់ពីដាក់ឲ្យដំណើរការ លើផ្នែកហានិភ័យការងារ។ លោកបានបន្តថា កន្លងមក ភាគីកូរ៉េ ក៏បានផ្តល់ជាវគ្គបណ្តុះបណ្តាលមន្រ្តី ប.ស.ស នៅកូរ៉េដើម្បីផ្លាស់ប្តូរ បទពិសោធន៍អំពីដំណាក់កាល របបសន្តិសុខសង្គម ដោយនិរន្តរភាព សុវត្ថិភាព ដោយប្រសិទ្ធិភាព ហើយផ្នែកនេះ ក៏នឹងបន្តពង្រីក កិច្ចសហប្រតិបត្តិកា រថែមទៀតផងដែរ។

ក្នុងជំនួបនេះ ប្រទេសទាំងពីរក៏បានពិភាក្សាទៅលើ គ ម្រោងនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលកម្ពុជា បានស្នើគម្រោងនេះ ទៅដល់កូតាកូរ៉េ នៅកម្ពុជា ដើម្បីជួយកូតាបន្ថែមទៀត ទៅលើការអភិវឌ្ឍវិស័យប ណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយក្រសួងការងារ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងថា “នៅឆ្នាំនេះ(២០១៨) កូរ៉នឹងផ្តល់កូតាចំ នួនប្រមាណជាង ៤ពាន់កូតា សម្រាប់ពលករខ្មែរទៅ ធ្វើការនៅទីនោះ ប៉ុន្តែរឿងសំខាន់យើងត្រូវប្រើប្រាស់ ឲ្យអស់នូវកូតា ដែលមានជារៀងរាល់ឆ្នាំ។ កម្ពុជាបានស្នើរដល់កូរ៉េ លើជំនាញសេវាកម្ម ខណៈ បច្ចុប្បន្ន កូរ៉េមានតែជំនាញឧស្សាហកម្ម និងកសិកម្ម”។

ជាការឆ្លើយតប លោក អូ ណាត់យ៉ុង អគ្គរដ្ឋទូតសាធារ ណៈរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា បានឲ្យដឹងថា បញ្ហានេះ កូរ៉េកំពុងពិចារណា ទៅលើការស្នើសុំលើសេវាកម្មកូរ៉េ ទៅរដ្ឋាភិបាលសារធាណៈរដ្ឋកូរ៉េ។ លោកបន្ដថា បច្ចុប្បន្នមានពលករខ្មែរ កំពុងធ្វើការនៅកូរ៉េ មានប្រមាណជាង៥ពាន់នាក់។ លោកបានបញ្ជាក់ថា ចំនួនប្រទេស ដែលទទួលបាន អីភីអេស (EPS) ប្រព័ន្ធអនុគ្រោះពេលនេះ កើនឡើងប្រទេសមួយ ដោយកូរ៉េបានកាត់កូតាពី ក្នុងប្រទេសចាស់ៗ ដើម្បីថែមទៅឲ្យប្រទេសថ្មី ប៉ុន្តែបញ្ហានេះ គឺមិនមានប៉ះពាល់ដល់កម្ពុជានោះទេ៕

website_news/2018160310.txt · Last modified: 2018/03/16 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki