website_news:2018160504

ក្រុមការងារមូលនិធិ LPN ប្រទេសថៃ ជូនដំណើរពលករកម្ពុជាចំនួន០៣នាក់ ទៅស្រុកកំណើតរបស់ខ្លួនវិញ

http://www.pheaktraprak.com May 15, 2018

នៅថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨ តំណាង លោក Som Pong Srakaew ប្រធានមូលនិធិ LPN ប្រទេសថៃ ដឹកនាំដោយលោក Samak Tubtanee បានធ្វើដំណើរជូនពលករកម្ពុជាចំនួន០៣នាក់ ដែលរង់គ្រោះដោយសារការជូញដូរមនុស្ស បន្ទាប់ពីនៅធ្វើការក្នុងរោងចក្រផលិតទឹកក មួយកន្លែងស្ថិតនៅស្រុកបាងសុីមឿង ខេត្តមុនដាក់បុរី កាលពីចុងខែកុម្ភៈឆ្នាំ២០១៨កន្លងទៅ។ បច្ចុប្បន្នពលករកម្ពុជាដែលរងគ្រោះទាំង០៣នាក់ត្រូវបានក្រុមការងារមូលនិធិ LPN ប្រទេសថៃជូនដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញតាមរយះច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួចធ្វើដំណើរបន្ដទៅកាន់ខេត្តកំពុងឆ្នាំងដែលជាស្រុក កំណើតរបស់ពលករកម្ពុជាទាំង០៣នាក់ ប្រកបដោយសុវត្ថិភាព។ ក្នុងនោះលោក Samak Tubtanee តំណាងឱ្យលោក SomPong Srakaew ប្រធានមូលនិធិ LPN ប្រទេសថៃ បានប្រគល់ថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារពលករកម្ពុជា ទាំង០៣នាក់ ព្រមទាំងទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមគ្រួសារពលករកម្ពុជាផងដែរ។ ប្រភពពី÷Samak Tubtanee

website_news/2018160504.txt · Last modified: 2018/05/16 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki