website_news:2018160801

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ចើញផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នៅស្រុកកៀនស្វាយ

http://matemohachunnews.com/local-news/ August 15, 2018

ខេត្តកណ្តាល ៖ នៅស្រុកកៀនស្វាយខេត្តកណ្តាល កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានប្រារព្វពិធីបើកវេទិការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងច្បាប់ស្តីពីការទប់ស្គាត់អំពើហិង្សាក្នុងក្រុមគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅសាលាឃុំដីឥដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជាតំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល, លោកសេង រិទ្ធី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបួងខេត្ត,លោកស្រីឧត្តមសេនីយ៍ត្រីឈឺម វណ្ណីស្នងការ រងខេត្តនិងលោកស្រី រ៉ែន កន្និការជាអភិបាលរងស្រុកកៀនស្វាយនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកស្រី រ៉ែន កន្និការ បានថ្លែងថា៖ ការងារសន្តិសុខសណ្តាប់ធ្លាប់សាធារណៈក្នុងរយៈពេល០៦ខែដើមឆ្នាំ២០១៨គណៈបញ្ចាការឯកភាពស្រុកកៀនស្វាយ និងរួមជាមួយអាជ្ញាធរឃុំបានខិតខំយកចិត្តទុកដាក់ពង្រឹងកិច្ចការសហការការពារសន្តិសុខសណ្តាប់ធ្លាប់សង្គមជូនថ្នាក់ដឹកនាំ,ប្រជាពលរដ្ឋ និងពិធីបុណ្យផ្សេងៗមានសុវត្ថិភាពល្អដោយសម្រេចលទ្ធផលល្អប្រសើរ។ លោកស្រីអភិបាលរងស្រុក បានថ្លែងបន្តថា៖សភាពការណ៍បទល្មើសកើតឡើង២០ករណី/២៥ករណី(ប្រៀបធៀបនឹងឆមាសទី១ឆ្នាំ២០១៧ថយចុះ៥ករណី) និងជនសង្ស័យ២៥នាក់ (ឃាត់ខ្លួន១៥នាក់ និងគេចខ្លួន១០នាក់) ក្នុងនោះបទល្មើសព្រហ្មទណ្ឌ១៤ករណី/០៨ករណី(កើនឡើង០៦ករណី)និងជនសង្ស័យ ១៧នាក់ (ឃាត់ខ្លួន០៧នាក់ និងគេចខ្លួន១០នាក់)។ លោកស្រី អភិបាលរងបានបន្តថា៖ការងារបទល្មើសគ្រឿងញៀនមាន០៦ករណីជនល្មើស០៨នាក់ ក្នុងនោះជួញដូរនូវសាធាតុញៀន០៤ករណី នៅភូមិកោះបៀ ឃុំគគីរ,ភូមិព្រែកត្រែងឃុំសំរោងធំ,ភូមិពោធិ៍មៀវឃុំគគីរធំនិងភូមិគគីរឃុំគគីរនិងរក្សាទុកដើម្បីប្រើប្រាស់០២ករណីនៅឈភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយ និងក្រោមការចង្អុលបង្ហាញណែនាំពីគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តកណ្តាលពីឯកឧត្តមបណ្ឌិតម៉ៅភិរុណ អភិបាលខេត្ត និងក៍ដូចជាគណៈបញ្ចាការឯកភាពស្រុកកៀន ស្វាយក្រោមការដឹកនាំពីលោកអ៊ូឈាងបានខិតខំតស៊ូស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្នុងឆមាសទី១ ឆ្នាំ២០១៨ ជាលទ្ធផលបានចំនួន១៣ករណី ឃាត់ខ្លួនជនសង្ស័យ១៥នាក់ (បទឧក្រិដ្ឋ០២ករណី ឃាត់ខ្លួន០២នាក់ បទមជ្ឈឹម០៥ករណី ជនល្មើស០៥នាក់)(បទល្មើសគ្រឿងញៀន០៦ករណី ជនល្មើស០៥នាក់។

លោកជំទាវ ហ៊ុន កុសនី និងលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណីបា នថ្លែងថា៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះជនសង្ស័យទាំងឡាយ ដែលពួកគេបានចូលមកក្នុងមូលដ្ឋានរបស់បងប្អូនដែលរស់នៅ និងពួកគេបានបោកបញ្ឆោតថា៖ គេនិងនាំរកការងារឱ្យធ្វើជាដើម។ លោកស្រីបានថ្លែងបន្តថា៖ បើមានជនសង្ស័យមកធ្វើការអូសទាញគួរមានការសង្ស័យ និងត្រូវរាយការណ៍ជូនទៅសមត្ថកិច្ចដែលបងប្អូនរស់នៅជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់ខាងតែបាន៕ ដោយ ដៃ ដែក

website_news/2018160801.txt · Last modified: 2018/08/16 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki