website_news:2018161003

វីដេអូឯកសារ៖ «ម្តាយរបស់ខ្ញុំលក់ខ្ញុំ» នៅកម្ពុជាព្រហ្មចារីលក់ដូចទំនិញ?

https://jongruk.com/archives/ By jongruk21 October 15, 2018

ឯកសារភាពយន្តមួយរបស់សារព័ត៌មាន RT បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់រស់នៅក្នុងភាពក្រីក្រខ្លាំង ពឹងផ្អែកលើប្រាក់ពីការងារបុរស ឫកម្លាំងរបស់បុរស ប៉ុន្តែនៅពេលដែលការចំណាយនៅក្នុងគ្រួសារច្រើនហួសប្រមាណពេក ធ្វើអោយក្រុមគ្រួសារក្រីក្រមួយចំនួនគ្មានជម្រើសអ្វី ក្រៅពីយកទុនតែមួយគត់របស់កូនស្រី គឺព្រហ្មចារី លក់ធ្វើទ្រព្យសម្បតិ្ត ។ បុរសជាច្រើនចង់ចំណាយប្រាក់ ដើម្បីរួមភេទជាមួយនារីព្រហ្មចារី ដោយសារតែរឿងព្រេងនិទានក្នុងស្រុកនិយាយថា វានឹងផ្តល់ឱ្យពួកគេនូវកម្លាំង និងជីវិតយូរអង្វែង ។ ក្រុមគ្រួសារក្រីក្របានលះបង់ព្រហ្មចារីកូនរបស់ពួកគេ ដោយលក់តម្លៃយ៉ាងតិចជាង៤០០ដុល្លារអាមេរិក ។

នៅពេលភាពក្រមុំព្រហ្មចារីយ៍របស់ពួកគេ ត្រូវបានបាត់បង់ ក្មេងស្រីទាំងនោះតែងតែត្រូវបានគេធ្វើបាប គេរំលោភបំពាន គេមើលងាយជាដើម ។ នៅក្នុងក្លឹបរាត្រី និងខារ៉ាអូខេ កុមារីវ័យជំទង់ត្រូវផឹកគ្រឿងស្រវឹង អាចនឹងឈានដល់ការលក់ផ្លូវភេទ ពេលខ្លះបម្រើអតិថិជនបួនឬប្រាំនាក់ ក្នុងមួយថ្ងៃ ។ RT សារព័ត៌មានធំមួយរបស់រុស្សី បានធ្វើដំណើរមកប្រទេសកម្ពុជា ដោយសហការជាមួយ អង្គភាពការពារកុមារកម្ពុជា ហៅកាត់ថា (CPU) ដើម្បីជួបក្មេងស្រីរងគ្រោះ និងម្តាយ ដែលបានបញ្ជូនពួកគេ(ក្មេងស្រីរងគ្រោះ) ទៅក្នុងឧស្សាហកម្មផ្លូវភេទ ។ ទាំងនេះ គឺជារឿងដែលគួរឱ្យព្រួយបារម្ភ អំពីភាពក្រីក្រខ្លាំង ដែលកុមារកម្ពុជាត្រូវស្ដាប់បង្គាប់មាតាបិតា ដែលបង្ខំពួកគេឱ្យដេកជាមួយអ្នកដទៃ ។ ទោះជាយ៉ាងណា អង្គភាពការពារកុមារ កំពុងធ្វើការលើរឿងនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាទាំងនោះ ផងដែរ ។

website_news/2018161003.txt · Last modified: 2018/10/16 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki