website_news:2018161004

ពលករខ្មែរម្នាក់ មាននាទីជា កម្មករអគ្គីសនី ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់ យ៉ាងអាណោចអាធ័ម នៅលើបង្គោលភ្លើង

http://khmer.peoplenews.asia/ ដោយ ៖ រិទ្ធី ថ្ងៃទី16 ខែ10 ឆ្នាំ2018 ម៉ោង 12:22 PM

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ពលករខ្មែរម្នាក់ដែលមាននាទីជា កម្មករអគ្គីសនី ក្នុងខេត្តឈុនបុរី ត្រូវបានចរន្តឆក់ស្លាប់ យ៉ាងអាណោចអាធ័មនៅលើបង្គោលភ្លើងដោយមានអណ្តាតភ្លើងឆេះលើខ្លួនប្រាណផងដែរខណៈ ដែលក្រមការងារមានទាំងខ្មែរនិងមានទំាងកម្មករថៃ បានចុះត្រួតពិនិត្យខ្សែជាប្រចាំហើយក៏បាន កាត់ផ្តាច់ចរន្តយ៉ាងមានសុវត្ថិភាពផងដែរ។

ហេតុការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ៣៣១ក្បែជើងភ្នំកាប៊ីនបុរីស្ថិតក្នុងភូមិ ១០ឃុំណងព្រឺស្រុកផាណាត់និគម ខេត្តឈុនបុរីប្រទេសថៃ ដោយនៅទីនោះគេសង្គេតឃើញ មានភ្នាក់ងារអគ្គីសនីឯកជនម្នាក់កំពុងជាប់នៅលើបង្គោលភ្លើងដោយលើ ខ្លួនប្រាណមានអណ្តាតភ្លើងឆេះរោលរាលផងដែរដែលបញ្ហានេះគឺបណ្តាលមកពីការការឆក់ខ្សែភ្លើង ។ នៅទីនោះដែរក៏មានអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមការងារនៃអង្គភាពអគ្គីសនីបានយករថយន្តស្ទូចមកឡើងដោះយកជនរងគ្រោះចុះពីលើបង្គោលដើម្បីប្រគល់ទៅអោយសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច្ច័យដោយចង់ដឹងថា តើការឆក់ស្លាប់នេះបណ្តាលមកពីមូលហេតុអ្វីព្រោះមុននឹងឡើងទៅលើបង្គោលគឺក្រុមការងារ មានការកាត់ផ្តាច់ចរន្តរួចជាស្រេចដើម្បីសុវត្ថិភាពរបស់ពួកគេចុះហេតុអ្វីបានជាត្រូវភ្លើងឆក់?

បើតាមការលើកឡើងពីសាក្សីម្នាក់ឈ្មោះ ផៃសាល កែវសុខជាកម្មករអគ្គីសនីរបស់ក្រុមហ៊ុនឯកជនមួយ ជាមួយនិងជនរងគ្រោះដែរនោះបាននិយាយថានៅមុនពេលកើតហេតុគឺពួកគេបានទទួលបញ្ជពីប្រធានក្រុមហ៊ុនអោយ ចុះត្រួតពិនិត្យទៅលើខ្សែ ដោយសារតែក្រុមហ៊ុននេះជអ្នកម៉ៅការផ្តាច់មុខពីអង្គភាពអគ្គីសនីនៅក្នុងតំបន់នេះទើបពួកគេបានធ្វើការកាត់ផ្តាច់ចរន្តនៅខ្សែដើមទីរួចជាស្រេចទើបនាំគ្នាឡើ ងទៅលើបង្គោលចំនួន ៣ នាក់ក្នុងនោះក៏មានជនរងគ្រោះម្នាក់ដែរ ។ ភ្លាមៗនោះដែរក៏ស្រាប់តែជនរងគ្រោះដែលជាពលករខ្មែរឈ្មោះ សឿ ជំនោរត្រូវបានចរន្តអគ្គីសនីឆក់យ៉ាង សាហាវជាទីបំផុតដោយមិនអាចមានវិធីណាមួយជួយជនរងគ្រោះបានឡើយឯកម្មរថៃ ២ នាក់ទៀតបានរួចផុត ពីសេចក្តីស្លាប់ដោយសារតែពួកគេនៅលើបង្គោលតែនៅខាងក្រោមខ្សែ ។ ដោយបច្ចប្បន្ននេះក្រុមតម្រួតថៃបានបញ្ជូនសពទៅកាន់កន្លែងត្រួតពិនិត្យ ដោយឡែកកម្មករនិងមនុស្សដែលពក់ព័ន្ធគឺតម្រួតនឹងនាំខ្លួនយកទៅសាកសួរ ដើម្បីចង់ដឹងអំពីមូលហេតុនៃការឆក់ស្លាប់នេះ ៕

website_news/2018161004.txt · Last modified: 2018/10/16 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki