website_news:2018161006

នារីម្នាក់ស្គាល់រសជាតិហើយ! ចូលគេងនៅម៉ោង៣ភ្លឺ និងក្រោកម៉ោង ៦ និង ៣០ នាទី បន្តធ្វើការរហូត នេះហើយជីវិតពលករស្រុកគេ

http://www.cen.com.kh/archives/ October 16, 2018

មនុស្សភាគច្រើនតែងគិតថា ធ្វើការជាពលករចំណាកស្រុកនៅប្រទេសមានសេដ្ឋកិច្ចជឿនលឿន គឺមានភាពងាយស្រួលណាស់ និងអាចរកបានប្រាក់ចំណូលខ្ពស់ទៀតផង ។ ប៉ុន្តែ ធាតុពិតនោះ គឺពួកគេលំបាកណាស់ ព្រោះមានរឿងរ៉ាវជាច្រើន ដែលពួកគេមួយចំនួនត្រូវបានរំលោភបំពានដោយថៅកែរបស់ពួកគេ ដូចជាពេលវេលាសម្រាកជាដើម ។ ជាក់ស្តែង នារីជាពលករជនជាតិហ្វីលីពីនម្នាក់ បានចែករំលែកនូវអ្វីដែលនាងកំពុងជួបប្រទះជាមួយការងាររបស់នាង ។ យោងតាម Kami នាងបានចូលគេងនៅម៉ោង ៣ ព្រឹក ហើយបន្ទាប់មក នាងត្រូវក្រោកពីដំណេកមុនម៉ោង ៦ និង ៣០ នាទី ព្រឹក ព្រោះតែថៅកែរបស់នាងនឹងមានភ្ញៀវមួយចំនួន ។ ពិតមែនហើយ អ្នកទាំងអស់គ្នាប្រាកដណាស់នឹងគិតថា ស្ថានភាពបែបនេះគួរឲ្យព្រួយបារម្ភណាស់ ព្រោះថា វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នកពុំខានឡើយ ប្រសិនបើអ្នកតែងតែកំពុងជួបប្រទះស្ថានភាពបែបនេះដូចជារូបនាង ។ ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្រាលបន្តិច នាងបានថតរូប selfie ទុកមួយចំនួន និងរូបបែបលក្ខណៈសប្បាយលេងសើចខ្លះៗ ដើម្បីបង្ហោះឲ្យបងប្អូនបានឃើញ ។ នាងបាននិយាយនៅក្នុងចុងបញ្ចប់នៃការផុសថា នាងមានមោទនភាពយ៉ាងខ្លាំង ចំពោះមិត្តភក្តិជិតស្និទ្ធដែលជាពលករជនជាតិហ្វីលីពីនរបស់ដែលបានជួយថតបង្ហោះ និងក៏សូមអរគុណអ្នកទាំងអស់គ្នា ដែលបានអានរឿងរ៉ាវរបស់នាង ។ តើអ្នកយល់ឃើញយ៉ាងណាដែរ អំពីស្ថានភាពរបស់នាង!? ដោយ៖ ឧត្តម ប្រភព៖ nobledrift

website_news/2018161006.txt · Last modified: 2018/10/16 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki