website_news:2018170103

ពលករខ្មែរ ០២នាក់ និងនារីសញ្ជាតិភូមា០១នាក់ត្រូវបានកម្លាំងអាជ្ញាធរថៃចាប់ខ្លួន

http://www.prakpheaktra.com/ January 17, 2018

ពលករខ្មែរចំនួន០២នាក់ ប្រកបមុខរបលក់ខ្សែរវ៉ាត់នៅក្នុងតំបន់ ទេសចរណ៍ឆ្នេរសមុទ្រថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីម្សិលមិញ។ កាលពីថ្ងៃអង្គារទី១៦ ខែមករា ឆ្នាំ២០១៨ ពលករខ្មែរចំនួន ០២នាក់ និងនារីសញ្ជាតិភូមា០១នាក់ទៀតត្រូវបានកម្លាំងអាជ្ញាធរទាហានថៃប្រចាំតំបន់ទេសចរណ៍ភូកេត ខេត្តភូកេត ប្រទេសថៃ ចាប់ខ្លួនបន្ទាប់ពីអាជ្ញាធរថៃបើកយុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍ និងពលករខុសច្បាប់នៅក្នុងប្រទេសថៃ យោងតាមប្រភពព័ត៌មានរបស់ថៃបានឲ្យដឹងថា អាជ្ញាធរថៃនឹងរឹតបន្តឹងលើបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ពលករចំណាកស្រុកខុសច្បាប់ ដែលកំពុងតែចូលមកដណ្ដើមមុខរបររកស៊ីពីពលរដ្ឋថៃ។ យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នេះបានចាប់ផ្តើមតាំងពីដើមខែមករាឆ្នាំ២០១៨ ម្ល៉េះតាមនយោបាយទប់ស្កាត់អំពើជូញដូរមនុស្សការប្រើប្រាស់កម្លាំងពលកម្មលើអនីតិជន និងពលករចំណាកស្រុកខុសច្បាប់នៅក្នុងប្រទេសថៃ។

website_news/2018170103.txt · Last modified: 2018/01/17 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki