website_news:2018170104

ថៃប្រកាសចាត់វិធានការចំពោះជនជាតិវៀតណាម,ខ្មែរ, ភូមា,ឥណ្ឌា រកស៊ីលក់ដូរដោយខ្លួនឯងក្នុងប្រទេសថៃ

http://www.prakpheaktra.com/ January 17, 2018

រដ្ឋមន្ត្រីក្រសួងការងារថៃ បានដាក់បញ្ជាអោយចាត់វិធានការយ៉ាងដាច់ខាតចំពោះករណីជនជាតិវៀតណាម,ខ្មែរ, ភូមា,ឥណ្ឌា មកប្រកមមុខរបរកស៊ីលក់ដូរដោយខ្លួនឯង។ បន្ទាប់ពីមានករណីកម្លាំងអាជ្ញាធរតម្រួតក្រុងប៉ាតាយាស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ចុះធ្វើការបង្ក្រាបក្រុមជនអន្តោប្រវេសន៍ស្នាក់ខុសច្បាប់ និងពលករបរទេសដែលឆ្លងដែនមកប្រកបមុខរបរកស៊ីលក់ដូរនៅឆ្នេរសមុទ្រ ក្រុងប៉ាតាយ៉ា កាលពីម្សិលមិញ និងត្រូវកម្លាំងអាជ្ញាធរក្រុងប៉ាតាយាឃាត់ខ្លួនបានចំនួន០៩នាក់រួចមកនោះ។

នៅថ្ងៃអង្គារទី១៦ ខែមករា ឆ្នាំ២០១៨ លោក អាដុល សែងសិងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ បានដាក់បញ្ជាអោយមន្ត្រីក្រសួងការងារថ្នាក់ក្រោម ចុះចាត់វិធានការយ៉ាងដាច់ខាតចំពោះថៅកែថៃ ដែលធ្វើឯកសារអោយពលករបរទេសអស់ទាំងនោះ ដែលមកប្រកបមុខរបររកស៊ីដោយខុសពីច្បាប់អនុញ្ញាតដែលស្នើសុំ ព្រមទាំងស្នើអោយកម្លាំងសម្ថកិច្ចតាមស្រាវជ្រាវ ចាប់ខ្លួនម្ចាស់ផ្ទះដែលផ្ដល់កន្លែងស្នាក់នៅដល់ពលករខុសច្បាប់អស់ទាំងនោះផងដែរ។

ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដោយសារតែរឿងនេះធ្វើអោយប៉ះពាលដល់អាជីពរបស់ប្រជាពលរដ្ឋថៃ ហើយត្រូវព្រះរាជក្រឹត្យហាមឃាត់មិនអោយពលករធ្វើផងដែរ។

website_news/2018170104.txt · Last modified: 2018/01/17 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki