website_news:2018170105

រាជរដ្ឋាភិបាលថៃ កែសម្រួលបញ្ហាពលករមានប័ត្រស៊ីជម្ពូដាច់, ប៉ាស្ព័រវ៉ៃត្រាវីសារអត់បាន, និងវីសារហួស១៥ថ្ងៃ នៅពេលឆាប់ៗខាងមុខនេះ

http://www.prakpheaktra.com/ January 16, 2018

រាជរដ្ឋាភិបាលថៃសម្រេចអនុម័តសំណើរចំនួនបី(ខ) របស់ក្រសួងការងារថៃ ដើម្បីពន្យារពេលស្នាក់នៅដល់ពលករមិនបានត្រួតសញ្ជាតិរួច និងអ្នកមានលិខិតឆ្លងដែនវ៉ៃត្រាវីសារអត់បាននាពេលកន្លងមក។ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីថៃកាលពីព្រឹកថ្ងៃអង្គារទី១៦ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលថៃបានសម្រេចអនុម័តសំណើរ ចំនួន៣(ខ) របស់ក្រសួងការងារមានដូចខាងក្រោម៖

១-ពន្យារពេលស្នាក់នៅបន្តដល់ពលករ (លុងបៀនថ្មី) និងប័ត្រស៊ីជម្ពូ អោយបានត្រួតសញ្ជាតិចប់សព្វគ្រប់ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៨។

២-បើកអោយពលករមានប័ត្រស៊ីជម្ពូធ្វើការនេសាទ និងផ្នែកការងារសមុទ្រ ដែលមានប័ត្រស៊ីជម្ពូដាច់កាលពីថ្ងៃទី០១ ខែ១១ ឆ្នាំ២០១៧ អាចទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័របាននៅក្នុងការិយាល័យផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃទាំងបីកន្លែងក្នុងប្រទេសថៃ។

៣-បើកសូន្យវ៉ាន់ស្តប់ស៊ីវីត(OSS,OneStopService)គ្រប់ខេត្តក្រុង,ដើម្បីវ៉ៃត្រាវីសារអោយពលករ (លុងបៀន ថ្មី) និងវីសាហួស១៥ថ្ងៃ, និងអ្នកមានប័ត្រស៊ីជម្ពូនេសាទដាច់ តែវ៉ៃត្រាវីសារអត់បាននាពេលកន្លង។

ដោយក្រសួងការងារថៃនឹងសហការជាមួយតម្រួត(តម៉), ពេទ្យត្រួតពិនិត្យសុខភាព,ធ្វើវីសារ និងច្បាប់ការងារ និងក្នុងសូន្យវ៉ាន់ស្តប់ស៊ីវីត និងតែម្ដង។ ដូច្នេះចំពោះពលករដែលបានបញ្ជាក់ទាំងបីក្រុមខាងលើ ត្រូវត្រៀមខ្លួនដើម្បីត្រួតសញ្ជាតិ,ពិនិត្យសុខភាព,សុំវីសារ,ច្បាប់ការងារ អោយបានត្រឹមត្រូវតាមនយោបាយរបស់រាជរដ្ឋាភិបាលថៃដែលបានកំណត់។

បញ្ជាក់÷ចំពោះពលករអន្តោប្រវេសន៍ខុសច្បាប់ រាជរដ្ឋាភិបាលថៃមិនបានពន្យារអោយស្នាក់នៅក្នុងប្រទេសថៃទៀតទេ ហើយក៏មិនបើកអោយចុះឈ្មោះធ្វើថ្មីទៀតដែរ ដូច្នេះពលករខុសច្បាប់គួរតែធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ហើយចូលមកធ្វើការក្នុងប្រទេសថៃតាមរយ:ច្បាប់ការងារMOUអោយបានត្រឹមត្រូវ។

website_news/2018170105.txt · Last modified: 2018/01/17 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki