website_news:2018170701

នាវាដឹកទំនិញបុកទូកនេសាទត្រីលិច,សំណាងល្អពលករខ្មែរ០៨នាក់ត្រូវទូកផ្សេងចូលជួយទាន់

http://www.khmerlabour.com/ July 16, 2018

កាលពីពេលម៉ោង០៤:៤៥នាទី ទៀបភ្លឺថ្ងៃច័ន្ទទី១៦ ខែកក្កដា ឆ្នាំ២០១៨ កើតហេតុការណ៍នាវាដឹកទំនិញធំមួយគ្រឿងបានបង្កគ្រោះថ្នាក់បុកទូកនេសាទត្រីមួយគ្រឿងឈ្មោះកិតចាក់រើន១ពាក់ស្លាកលេខ៣០៩៤០០៤៥១ ហេតុការណ៍នេះឲ្យទូកនេសាទខាងលើងលិចក្នុងសមុទ្រក្បែរកោះសាម៉េតក្នុងខេត្តរ៉ាក់យ៉ង ។ យោងតាមរបាយការណ៍របស់អគ្គនាយកសមាគមនេសាទខេត្តសាមុតប្រាកានប្រទេសថៃបានប្រាប់អោយដឹងថា ទូកនេសាទត្រីដែលជួបគ្រោះថ្នាក់លើមានកម្មករធ្វើការចំនួន០៨នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន០៥នាក់ និងជនជាតិថៃចំនួន០៣នាក់ បច្ចុប្បន្នពលករទាំងអស់ជួយសង្គ្រោះដោយសុវត្ថិភាពអស់ហើយ។ ប្រភពដដែលបានបញ្ជាក់អោយថា ក្នុងហេតុការណ៍នេះមិនមានពលកររងគ្រោះថ្នាក់ឡើយ ប៉ុន្តែធ្វើឲ្យទូកនេសាទត្រីខាងរងការខូចខាតទាំងស្រុង ចំណែកឯនាវាដឹកទំនិញបង្កបានបើកគេចខ្លួនបាត់។

website_news/2018170701.txt · Last modified: 2018/07/17 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki