website_news:2018170702

ទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃជូនពលកខ្មែរបាន១៦០នាក់

http://www.rasmeinews.com/ July 16, 2018, 1:45 PM ដោយ៖ រ៉ាម៉ន

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨បានដឹកនាំសហការី សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ បានចំនួន ១៦០នាក់។ លោក ឡុង ឌីម៉ង់ បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃ១៦ ខែកក្កដានេះថា អនុវត្តន៍កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិត និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា នេះលោក បានដឹកនាំសហការី សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូជូនប្រជាពលរដ្ឋ បានចំនួន ១៦០នាក់។ ក្នុងនោះលោកទូតបានបញ្ជាក់ទៀតថា៖ ក្រុមការងារស្ថានទូតពិតជាពេញចិត្តនឹងបំពេញការងារដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនខ្មែរជានិច្ច បើទោះបីនៅក្នុងថ្ងៃសម្រាកចុងសប្ដាហ៍ក៏ដោយ៕

website_news/2018170702.txt · Last modified: 2018/07/17 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki