website_news:2018170801

ខ្លាំងបាត់! សេវាម៉ាស្សាពិសេសរបស់ចិនមកដល់ភ្នំពេញហើយ

http://www.rasmeinews.com/ August 16, 2018, 8:28 PM

ដោយ: មុនីរ័ត្ន / ភ្នំពេញ: ខិត្តប័ណ្ណរូបស្រីចិនស្លៀកស៊ិចស៊ីបង្ហាញភាពស្រើបស្រាល និងរូបបុរសចិនស្រាតននលគោកជាច្រើនសន្លឹកត្រូវបានដើរចេញនៅតាមតំបន់សំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងតាមទីសាធារណៈផ្សេងៗមួយចំនួនទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខិត្តប័ណ្ណបែបនេះ គឺនាពេលកន្លងមកត្រូវបានដើរចែកយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តទេចរណ៍មួយសំបូរទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសជនជាតិចិនច្រើនជាងគេ។ ប៉ុន្តែករណីនេះ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនក្រុមអ្នកដើរចែក និងឈានទៅដល់ការបង្ក្រាបថែមទៀតផង។ បើតាមខិត្តប័ណ្ណដែលទទួលបាន គឺនៅក្នុងខិត្តប័ណ្ណនោះមានផ្ទៃពណ៌ផ្កាឈូក មានសរសេរអក្សរខ្មែរ “ភ្នំពេញទីមួយ” និងមានសរសេរអក្សរចិន និងអង់គ្លេស (Health massage) អមជាមួយ និងថែមទាំងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ ហើយជាពិសេសគឺបានដាក់រូបស្រីចិនស្លៀកពាក់ស៊ិចស៊ីលេចលើលេចក្រោម ដែលបង្ហាញពីភាពស្រើបស្រាល។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឹនៅក្នុងខិត្តប័ណ្ណនោះ ក៏មានដាក់រូបបុរសចិនស្រាតននលគោក បម្រើសេវាម៉ាស្សាផងដែរ។

បើតាមស្ត្រីអ្នកបកប្រែនៅហាង ភ្នំពេញទីមួយ បានថ្លែងកាលពីរសៀលថ្ងៃទី ១៦ ខែសីហា ថា ខិត្តប័ណ្ណនេះ ចែកផ្សព្វផ្សាយអំពីការម៉ាស្សាសម្រាប់ ដោយក្នុងតម្លៃ ៧៥នាទី ថ្លៃ១៨០ដុល្លារ។ ហើយហាងភ្នំពេញទីមួយ នឹងបើកសំណើការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ទីតាំស្ថិតនៅទល់មុខសណ្ឋាគារកាំបូឌីយ៉ា។ ប៉ុន្តែព័ត៍មានលំអិតយ៉ាងណានោះ អ្នកបកប្រែមិនបានបញ្ជាក់លំអិតទេ។

ទាក់ទងករណីនេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេដោយទូរស័ព្ទចូលជាប់រវល់រហូត បើទោះបីជាព្យាយាមជាច្រើនដងក៏ដោយ។

ចំណែកលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ៕ ល

website_news/2018170801.txt · Last modified: 2018/08/17 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki