website_news:2018170803

សមត្ថកិច្ចស្វែងរកមុខអ្នកអ្នកចែកចាយខិត្តប័ណ្ណសេវាផ្លូវភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់

https://peoplenews.asia/ ដោយ ៖ សុខ សាន្ត ថ្ងៃទី17 ខែ08 ឆ្នាំ2018 ម៉ោង 8:07 AM

ភ្នំពេញ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានអំពាវនាវឲ្យ ប្រកាសស្វែងរកមុខអ្នកអ្នកចែកចាយខិត្តប័ណ្ណសេវាផ្លូវភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។មហាជនលើកឡើងថាមិនពិបាករកដូចរាវម្ជុលក្នុងបាតសមុទ្រ ទេ ព្រោះនៅលើស្ទិកឃ័រ មានលេខទូរសព្វ័ស្រាប់ហើយ។យោងតាម ហ្វេសប៊ុកផេកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ សរសេរនៅថ្ងៃទី១៧ ខែសីហា នេះ ថា “សូមបងប្អូនប្រជាពលរដ្ឋដែលបានឃើញជនណាដែលដើរចែកនាមប័ណ្ណឬខិត្តប័ណ្ណដែលមានខ្លឹមសារ ពាក់ព័ន្ធនឹងសេវាម៉ាស្សា ឬ សេវាផ្លូវភេទ នៅរាជធានីភ្នំពេញសូមមេត្តារាយការណ៍ជូនសមត្តកិច្ចដែលនៅជិតបំផុតឬរាយការណ៍មកលេខទូរសព្ទ ០១២៦៩០០៩៩ ឬ ០៨៨២១២៨៨៨៨ ដេីម្បីមានវិធានការតាមផ្លូវច្បាប់ជាធរមាន ។

មហាជនលើកឡើងថា អស់ពីខេត្តព្រះសីហនុ , ឥឡូវនេះរាជធានីភ្នំពេញ មានអ្នកចែកចាយខិត្តប័ណ្ណសេវាម៉ាស្សា ឬ សេវាផ្លូវភេទម្តង ជាសាធារណៈ ។ ករណីនេះ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង សីលធម៌ដ៏ល្អនៃជនជាតិខ្មែរ ។

website_news/2018170803.txt · Last modified: 2018/08/17 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki