website_news:2018170904

រដ្ឋាភិបាលថៃ គ្រោងកម្ទេសទូកខុសច្បាប់ជិត ៩០០គ្រឿង

http://kleykley.sabay.com.kh/article/ ថ្ងៃនេះ ១៧ កញ្ញា ២០១៨ ម៉ោង 11:41

ទូកសរុបចំនួន ៨៦១គ្រឿង ដែលពុំបានចុះបញ្ជី គ្រោងនឹងត្រូវកម្ទេចចោលនៅពាក់កណ្ដាលខែធ្នូ ២០១៨ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Chirute Visalachitra អគ្គនាយក នៃនាយកដ្ឋានម៉ារីន នៃក្រសួងដឹកជញ្ជូនថៃ។ ការកម្ចេចនេះ គឺជាកិច្ចខិតខំដើម្បីធ្វើឲ្យប្រសើរឡើងនូវមុខមាត់នៃទូកនេសាទថៃ និងការប្រឆាំងនឹងការនេសាទខុសច្បាប់ មុនរដ្ឋាភិបាលថៃចូលរួមកិច្ចពិភាក្សាជុំបន្ទាប់ជាមួយសហភាពអឺរ៉ុប ស្ដីពីការនេសាទខុសច្បាប់ គ្មានការរាយការណ៍ និងផ្ទុយបទប្បញ្ញ ដែលនឹងធ្វើឡើងនៅខែកញ្ញា ២០១៨នេះ។ តាមការចុះផ្សាយរបស់ Bangkok Post បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ២០១៨ មានទូកនេសាទចំនួន ១០៧៤៣គ្រឿងបានចុះបញ្ជីរួចរាល់ ខណៈ ៦៣១៥គ្រឿងទៀត មិនទាន់ចុះបញ្ជីរួចរាល់នោះទេ។ សូមបញ្ជាក់ថា ប្រទេសថៃត្រូវបានសហភាពអឺរ៉ុបពិន័យកាតលឿង សម្រាប់ការគ្រប់គ្រងនាវានេសាទមិនបានត្រឹមត្រូវ៕ ប្រភព៖ Bangkokpost ប្រែសម្រួល៖ វាសនា

website_news/2018170904.txt · Last modified: 2018/09/17 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki