website_news:2018170905

ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន៥៥នាក់

http://cambodiapolice.com/policekh/ 9:59 am 17 កញ្ញា 2018

ភ្នំពេញ៖ ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន៥៥នាក់៖

១.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ស្ត្រីខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន។ ស្ត្រីទាំងពីរនាក់ បានត្រលប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ។

២.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន២២នាក់ មកពីខេត្តកំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និងខេត្តស្វាយរៀង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រលប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង២២នាក់ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។

៣.ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៣១នាក់(ក្នុងនោះមានកុមារ២៣នាក់) មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅនិងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង៣១នាក់នោះ មកដល់កម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត ៕

website_news/2018170905.txt · Last modified: 2018/09/17 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki