website_news:2018170906

គួរឲ្យសរសើរសមត្ថកិច្ចវៀតណាមណាស់ គ្រាន់តែពលរដ្ឋខ្មែរឆ្លងដែនទៅលក់ឆ្នោត ក៏ចាប់បញ្ជូនមកវិញភ្លាមៗមិនទុកយូរទេ

http://isharetoday.com/archives/ POSTED BYBRID DONSEPTEMBER 15, 2018

ស្វាយរៀងៈ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៣១នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមចាប់បញ្ជូនមកប្រគល់ជូនការិយាល័យប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលពួកគេឆ្លងដែនចូលទៅដោយខុសច្បាប់។ ពលរដ្ឋទាំងអស់នេះ ត្រូវបានខាងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរ សង្គមកិច្ចខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងអធិការ ដ្ឋាននគរបាលស្រុកកំពង់រោទិ៍ កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងអាជ្ញាធរមូលដ្ឋាន បានទទួលប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់។

បើតាមមន្ត្រីនៅទីនោះបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះ លួចឆ្លងដែនទៅរកការងារធ្វើ និងលក់ឆ្នោតនៅប្រទេសវៀតណាម ដែលត្រូវភាគីវៀតណាម ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចំនួន១លើក មានចំនួន១៦គ្រួសារ មនុស្សរួមចំនួន ៣១នាក់ ស្រី២០នាក់ ក្នុងនោះមនុស្សចាស់ចំនួន៧នាក់ស្រី កុមារចំនួន២៤នាក់ កុមារីចំនួន១៣នាក់ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាចំពោះ មនុស្សចាស់ចំនួន៧នាក់ស្រី មិនអោយធ្វើចំណាកស្រុកខុសច្បាប់តទៅទៀត។ សមត្ថកិច្ចភាគីកម្ពុជា បានប្រគល់ប្រជាពលរដ្ឋទាំង១៦ គ្រួសារឲ្យមន្ទីរសង្គមកិច្ចខេត្ត ដើម្បីយកទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

website_news/2018170906.txt · Last modified: 2018/09/17 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki