website_news:2018171001

នគរបាលកម្ពុជាចំនួន៣០រូប ទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា

http://akp.gov.kh/kh/archives/ AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតបទល្មើស បច្ចេកវិទ្យាដល់មន្រ្តីនគរបាលជាតិចំនួន៣០រូបដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរីកចម្រើននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ ថា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាគឺមានកក្តាជាច្រើនដែលគួបផ្សំទើប អាចធ្វើការ តស៊ូបាន ហើយកត្តាសំខាន់ចម្បងបំផុតគឺធនធានមនុស្ស។ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បើទោះបីជាកម្ពុជាមានឧបករណ៍បច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ តែបើធនធានមនុស្សរបស់ យើងមិនមានសមត្ថភាពគ្រប់គ្រាន់ប្រើប្រាស់ទេ។ ឯកឧត្តមបានបន្ដថា “យើងមិនអាចនឹង ធ្វើឱ្យបច្ចេកវិទ្យាទាំងអស់នោះឆ្លើយតប និងអាចប្រើប្រាស់សម្រាប់តស៊ូប្រយុទ្ធប្រឆាំង លើបទ ល្មើសបច្ចេកវិទ្យាបានទេ ប៉ុន្ដែផ្ទុយទៅវិញបើយើងមានសមត្ថភាព តែយើងគ្មានឧបករណ៍បច្ចេកទេសក៏វាមិនអាចធ្វើទៅបាននោះដែរ”។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដទៀតថា ទន្ទឹមនឹងការវិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទំនើបជឿនលឿន មន្រ្តីនគរបាលកម្ពុជា ក៏ត្រូវតែចាំបាច់ មានសមត្ថភាពគ្រប់គ្រាន់នូវវិធានច្បាប់ ដើម្បីជាមូលដ្ឋាននៃការអនុវត្តកិច្ចការជំនាញ។ ទន្ទឹមនេះ ក៏មានរឿងជាច្រើនដែលចំណុចខ្លះ យើងឃើញថាការប្រព្រឹត្តខ្លះរំលោភបំពានទៅដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប៉ុន្តែដល់វិធានច្បាប់របស់យើងនៅមិនទាន់មានគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចរបស់យើងលំបាកក្នុងការប្រតិបត្តិការ។

ឯកឧត្តមបានលើកឡើងថា កក្តាធនធានមនុស្សនេះ គឺជាកក្តាចាំបាច់ណាស់ ដែលកងកម្លាំងនគរបាលជាតិកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាកសាងមូលដ្ឋានច្បាប់ លើការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានេះសម្រាប់ទុកជាមូលដ្ឋានក្នុងការអនុវត្ត និងបង្រ្កាបនូវ បទល្មើសនានា។ ជាមួយគ្នានេះ តាមការកត់សម្គាល់ឃើញថា ពួកឧក្រិដ្ឋជនបច្ចេកវិទ្យា គឺ កាន់តែមានការវិវឌ្ឍឥតឈប់ឈរ ដើម្បីរកគ្រប់វិធីធ្វើយ៉ាងណាសំដៅប្រព្រឹត្តបទល្មើសនៅ ក្នុងពិភពលោករបស់យើងទាំងមូល គឺបានមើលឃើញថា មានដូចជាបទល្មើសអនឡាញ ល្បែងស៊ីសង, ឆបោក, ជួញដូរគ្រឿងញៀន ក៏ដូចជាជួញដូរមនុស្ស ស្រ្តី និងកុមារ ដែលចាំបាច់ត្រូវតែយកចិត្ត ទុកដាក់ ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ថែមថា ចំពោះប្រទេសកម្ពុជាក៏ជាប្រទេសមួយ សម្រាប់គោលដៅមួយដែលពួកឧក្រិដ្ឋជនទាំងនេះធ្លាប់បានប្រព្រឹត្ត ហើយកម្លាំងនគរបាល កម្ពុជាក៏បានបង្រ្កាបជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យានេះ មាន រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយមានមន្រ្តីនគ របាលជាសិក្ខាកាមមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា២៥រូប និងមកពីនាយកដ្ឋាន ស៊ើបការខាងក្រៅ និងបច្ចេកទេស ៥រូប សរុបចំនួន ៣០រូប ៕ ដោយ ចាន់ សុធីវង្ស

website_news/2018171001.txt · Last modified: 2018/10/17 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki