website_news:2018171002

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសចិនដោយខុសច្បាប់

http://ppd-news.net/ Posted By: admin October 17, 2018

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញការិយាយប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអធិការដ្ឋានស្រុកត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាល រដ្ឋបាលជីរោទិ៍២ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ម្សិលមិញបានចុះស្រាវជ្រាវស៊ើបអង្កេតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១/ឈ្មោះ ឆេង ពៅ ភេទស្រី អាយុ៤៥ និងម្នាក់ទៀតឈ្មោះ ខន កុយ ភេទប្រុស អាយុ២៤ឆ្នាំ តាមបញ្ជារបស់លោកព្រះរាជអាជ្ញារង ប៉ុក តារា ពាក់ព័ន្ធនឹងករណីនាំមនុស្សយកទៅលក់នៅប្រទេសចិន។ បច្ចុប្បន្នកំលាំងជំនាញការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ កសាងសំណុំរឿងចាត់ ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ជឹម ទូច

website_news/2018171002.txt · Last modified: 2018/10/17 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki