website_news:2018180102

តើទីតាំងម៉ាស្សាកន្លែងផ្សេង មានបង្កប់សេវាផ្លូវភេទបែបហ្នឹងអត់?

https://kohsantepheapdaily.com.kh/ កោះសន្តិភាព ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ម៉ោង ២១:៤៩ម៉ម លីហេង

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែងយីហោ “ម៉ាស្សាកោសជប់ 3$” ដែលមានទីតាំងនៅចំណុចផ្ទះលេខ6F ក្នុងបុរីលឹមឈាងហាក់៣ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបធ្វើឡើងដោយមានការដឹកនាំកម្លាំងពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង។ ជាលទ្ធផលចំពោះមុខ កម្លាំងសមត្ថកិច្ចបានរកឃើញមាន ស្រោមអនាម័យមួយចំនួនធំ នៅក្នុងបន្ទប់ម៉ាស្សា ទាំងប្រើរួច និងមិនទាន់បានប្រើ។

ក្រោយការរកឃើញវត្ថុតាងមួយចំនួនហើយនោះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមានស្ត្រីម្នាក់ជាមេការ និង៥នាក់ទៀតជានារីម៉ាស្សា។ ក្រោយការឃាត់ខ្លួន ពួកគេទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

website_news/2018180102.txt · Last modified: 2018/01/19 10:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki