website_news:2018180103

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលការករណីជួញដូរស្ត្រីខ្មែរទៅម៉ាឡេស៊ី

http://wmc.org.kh/ ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ ប៉ូលិសប្រឆាំងការជួញដូរមនុស្សក្នុងខេត្តបាត់ដំបងនឹងបញ្ជូនសំណុំរឿងជនសង្ស័យម្នាក់ទៅតុលាការករណីជួញដូរស្ត្រីខ្មែរទៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៦។ លោក ប៊ុន វណ្ណរ៉ា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សប្រចាំខេត្តបាត់ដំបង បានប្រាប់វិទ្យុស្ត្រីថាតាមការចង្អុលបង្ហាញពីឯកឧត្តមស្នងការនគរបាលខេត្តឲ្យបង្ក្រាប់ការជួញដូរមនុស្សដោយចាប់ឃាត់ខ្លួន និងបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ យឿន ភាព អាយុ ៤៥ ឆ្នាំក្នុងសំណុំរឿងអំពើជួញដូរស្ត្រីខ្មែរទៅប្រទេសម៉ាឡេស៊ីទៅសាលាដំបូងខេត្តនៅថ្ងៃទីពុធទី១៧ ខែមករានេះ។ លោក ប៊ុន វណ្ណរ៉ា ពិណ៌នាថា មេខ្យល់បានទាក់ទងអ្នកស្រី យឿន ភាព ឲ្យជួយរកស្ត្រីខ្មែរទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីដោយប្រកាសថា បម្រើការងារនៅក្រៅប្រទេសទទួលបានប្រាក់ខែប្រមាណ១ពាន់ដុល្លារ។

website_news/2018180103.txt · Last modified: 2018/01/18 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki