website_news:2018180104

អាជ្ញាធរថៃ ចុះបង្ក្រាបពលករខ្មែរ, ភូមា, ឡាវ ដែលកកំពុងលក់ដូនៅតាមផ្សារ

http://www.prakpheaktra.com/ January 17, 2018

កម្លាំងអាជ្ញាធរថៃខេត្ដសាមុតសារខនបើកយុទ្ធនាការបង្ក្រាបពលករចំណាកស្រុកធ្វើការខុសច្បាប់នៅតាមផ្សារថៃកាលពីថ្ងៃពុធទី១៧ ខែមករា ឆ្នាំ២០១៨។ លោកអភិបាល ខេត្តសាមុតសាខន ប្រទេសថៃ ដឹកនាំកម្លាំងអាជ្ញាធរ មូលដ្ឋាន និងតម្រួត(តម៉) ចុះត្រួតពិនិត្យ និងបង្ក្រាបបញ្ហាពលករបរទេសធ្វើការលក់ដូរនៅក្នុងផ្សារខ្លងគ្រុរ និងផ្សាររោងម៉ៃ ស្ថិតនៅក្នុងភូមិ៧ ឃុំថាសាយ ស្រុកមឿង ខេត្តសាមុតសាខន ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកម្លាំងអាជ្ញាធរថៃកំពុងបើកកិច្ចព្រឹត្តិការណ៍បង្ក្រាបពលករខ្មែរ, ភូមា, ឡាវ, ឥណ្ឌា និងជនជាតិផ្សេងទៀតដែលកំពុងប្រកបមុខរកស៊ីនៅក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរថៃ ប្រកាសប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងបញ្ហាពលករចំណាកខុសច្បាប់ ដែលកំពុងចូលមកដណ្ដើមមុខរបររកស៊ីរបស់ពលរដ្ឋថៃ។

website_news/2018180104.txt · Last modified: 2018/01/19 10:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki