website_news:2018180403

ពលករឈប់សម្រាក់ការងារគ្មានមូលហេតុ,អាចនឹងត្រូវថៅកែបណ្ដេញចេញពីការងារ ដោយមិនចាំបាច់បង់ប្រាក់សំណង.

http://www.pheaktraprak.com April 15, 2018

តើបងប្អូនពលករមានដឹងទេថា ក្នុងករណីឈប់សម្រាកអត់ធ្វើការបីថ្ងៃជាប់ៗគ្នា ដោយគ្មានមូលហេតុថៅកែអាចបញ្ឈប់ការងារ បងប្អូនបានដោយមិនចាំបាច់ចាយប្រាក់សំណងអ្វីទាំងអស់ដល់បងប្អូន។ យោងតាមព្រះរាជក្រឹត្យច្បាប់គាំពារពលករ ឆ្នាំ(ពស ២៥៤១) បានកំណត់ថា ក្នុងករណីពលករឈប់សម្រាកឬបោះបង់ការងាររយៈពេលបីថ្ងៃជាប់គ្នាទោះជាថ្ងៃឈប់សម្រាកឬក៏មិនមែនថ្ងៃឈប់សម្រាក ដោយគ្មានហេតុផលសមរម្យនោះ និយោជិតអាចមានសិទ្ធិបញ្ឈប់ការងារពលកររូបនោះអោយឈប់ធ្វើការបាន ដោយមិនចាំបាច់បង់ប្រាក់សំណង់អ្វីទាំងអស់។

“พระราชบัญญัติคุ้มครองแรงงาน พ.ศ.2541 ได้กำหนดกรณีลูกจ้างละทิ้งหน้าเป็นเวลา 3 วันทำงานติดต่อกันไม่ว่าจะมีวันหยุดคั่นหรือไม่ก็ตาม โดยไม่มีเหตุอันสมควรนายจ้างสามารถเลิกจ้างได้โดยไม่ต้องจ่ายค่าชดเชย “។

ដូច្នេះហើយសូមបងប្អូនពលករទាំងអស់មេត្ដា អនុវត្តទៅតាមលក្ខខណ្ឌច្បាប់ការងារអោយបានត្រឹមត្រូវ។ ដូច្នេះហើយក្នុងថ្ងៃឈប់សម្រាកនាឪកាសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ សូមបងប្អូនពលករទាំងអស់ មេត្តាឈប់សម្រាក់ទៅតាមការកំណត់របស់ច្បាប់ការងារដែលថៅកែខ្លួនបានកំណត់ដើម្បីកុំឲ្យកើតមានបញ្ហាដូចដែលច្បាប់ខាងលើបានចែងប្រាប់។

website_news/2018180403.txt · Last modified: 2018/04/18 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki