website_news:2018180404

ពលករចាប់ផ្តើមសម្រុកទៅថៃវិញ ទោះភ្លៀងនៅតែបន្តធ្លាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១២:២៥ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមិនទាន់ទាំងចប់ស្រួលបួលផង ដោយកន្លែងខ្លះនៅបន្តលេងយ៉ាងសប្បាយរីករាយនោះ ចំណែកពលករខ្មែរចាប់ ផ្តើមវិលត្រឡប់ទៅថៃវិញជាហូរហែតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីនៅព្រឹកថ្ងៃទី17 ខែមេសានេះ។ ជាមួយគ្នានេះផងដែរ ព្រះភិរុណក៏បានបង្អុរមិនទាន់ឈប់ ស្ថិតលើភូមិសាស្ត្រក្រុងប៉ោយប៉ែត ប៉ុន្តែពុំមានខ្យល់កន្ត្រាក់ ដូចកាលពីរសៀលថ្ងៃទី15 មេសា ដែលកន្លងមកបានបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងស្រុក-ក្រុងចំនួន៣ ដូចជាក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ បណ្តាលឱ្យខូចខាតអស់ផ្ទះប្រជាពលរដ្ឋ៥៧ខ្នងនោះទេ៕

website_news/2018180404.txt · Last modified: 2018/04/18 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki