website_news:2018180501

ក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជា ប្រចាំប្រទេសថៃ ចុះសួរសុខទុក្ខពលការិនីខ្មែរ០២រូបដែលកំពុងសម្រាកនៅមន្ទីពេទ្យ ក្នុងខេត្តឈុនបុរី

http://www.pheaktraprak.com/ May 12, 2018

កាលពីថ្ងៃសុក្រទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារទីប្រឹក្សាទទួលលបន្ទុកពលករ តំណាងអោយឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានចុះសួរសុខទុក្ខពលការិនីកម្ពុជា ចំនួន០២រូប ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យបាងឡាមុង ខេត្តឈុនបុរី ដែលបានសម្រាលកូននៅមុខប៉ុស្តិប៉ូលីសថៃ ស្ថិតក្នុងខេត្តឈុនបុរី ដោយសារតែទៅមន្ទីរពេទ្យមិនទាន់។ បច្ចុប្បន្ន ទាំងម្តាយ និងទារកមានសុខភាពល្អ និងកំពុងសម្រាកនៅមន្ទីរពទ្យ ដោយថ្លៃសម្រាកព្យាបាល គឺផ្នែកធានារ៉ាប់រងសុខភាពថៃ ជាអ្នកទទួលបន្ទុកដោយសារតែពលករមានឯកសារគ្រប់គ្រាន់ និងបានចូលក្នុងប្រពន្ធ័ធានារ៉ាប់រ៉ងសុខភាពរបស់ប្រទេសថៃ។ ជាមួយគ្នានេះដែរក្រុមការងារក៏បានពាំនាំនូវថវិកាមួយចំនួនជូនដល់ប្អូនស្រីរូបនោះផងដែរ។

ចំណែកឯពលការិនីម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចរាចថេរី ស្រុកស៊ីរាចឆា បន្ទាប់ពី កើតឧបទ្ទវហេតុកៀបម្រាមដៃនិងម៉ាស៊ីនកិនម្សៅនំប៉័ង កិនដៃក្នុងពេលបំពេញការងារ។ ក្រុមការងារបានទំនាក់ទំនងទៅនិយោជក និងអាជ្ញាធរថៃដើម្បីជួយសម្របសម្រួលអោយភាគីនិយោជកក៏ដូចជាផ្នែកធានារ៉ាប់រងសង្គមរបស់ថៃផ្តល់នូវសំណងតាមច្បាប់របស់ប្រទេសថៃនិងបានពាំនាំនូវថវិកាមួយចំនួនជូនដល់ប្អូនស្រីរូបនោះផងដែរ។

website_news/2018180501.txt · Last modified: 2018/05/18 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki