website_news:2018190104

សូន្យ(OSS,One Stop Service) ជាដំណោះស្រាយចុងក្រោយរបស់ពលករខ្មែរ

http://www.prakpheaktra.com/ January 19, 2018

គ្រប់ចម្ងល់របស់បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ និងមានដំណោះស្រាយនៅពេលឆាប់ៗខាងមុខនេះ.!ឯកសារប្រកាស (សូន្យវ៉ាន់ស្តប់) នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងមហាផ្ទៃប្រទេសថៃ និងចុះបើកសូន្យ(OSS,OneStopService) ដើម្បីកែសម្រួលបញ្ហាមួយចំនួនជូនដល់បងប្អូនពលករខ្មែរ, ភូមា, ឡាវ, ដែលកំពុងជួបប្រទះបញ្ហាមួយចំនួនដូចជា៖

១-មានលិខិតឆ្លងដែនត្រួតសញ្ជាតិ(TD) តែស្នើសុំVisa អត់បាន,

២-Visa ហួស១៥ថ្ងៃ សុំប្ដូរស្ថានភាពអត់បាន(workpermit)

៣-ពលករលុងបៀនថ្មីទាំងត្រួតសញ្ជាតិហើយនិងមិនទាន់ត្រួតសញ្ជាតិ ត្រូវទៅធ្វើប្រវត្តិរូបឬហៅថា(ថ.រ៣៨)

៤-ពលករដែលកាន់ប័ត្រស៊ីជម្ពូទាំងត្រួតសញ្ជាតិហើយ និងមិនទាន់ត្រួតសញ្ជាតិត្រូវទៅធ្វើប្រវត្តិរូបថ្មី។

៥-ពលករដែលបានត្រួតសញ្ជាតិហើយ មានវីសារធ្វើការផុតកំណត់នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ ត្រូវទៅធ្វើរឿងស្នើសុំវីសារការងាររយៈពេល០២ឆ្នាំនៅក្នុងសូន្យខាងលើផងដែរ។

*ចំពោះពលករដែលស្នាក់នៅខុសច្បាប់ក្នុងប្រទេសថៃ រាជរដ្ឋាភិបាលថៃមិនបានបើកអោយចុះឈ្មោះថ្មីទៀតឡើយដូច្នេះបងប្អូនគួរវិលត្រឡប់ទៅធ្វើប៉ាស័្ពរ MOU នៅឯប្រទេសខ្លួនរួចចូលមកធ្វើការម្ដងទៀតអោយបានត្រឹមត្រូវ។

ទាំងអស់នេះគឺជាខ្លឹមសារនៃសេចក្តីប្រកាសរបស់គណ:រដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០១៨ កាលពីពេលថ្មីកន្លងទៅនេះ។ ដូច្នេះចំពោះបងប្អូនពលករខ្មែរដែលមានបញ្ហាដូចខាងលើ សូមរង់ចាំសេចក្តីប្រកាសបើកសូន្យ (OSS,One Stop Service) នៅក្នុងខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ។

website_news/2018190104.txt · Last modified: 2018/01/19 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki