website_news:2018190201

ពលករខ្មែរខុសច្បាប់ចំនួន 04នាក់ ត្រូវបានមូលនិធិ LPN ជួយអន្តរាគមន៍ បន្ទាប់ពីត្រូវថៅកែបង្ខំឲ្យធ្វើការ

http://www.prakpheaktra.com/ February 18, 2018

យោងតាមប្រភពព័ត៌មានថៃរបស់ទូរទស្សន៍ប៉ុស្តិ៍លេខបី ថៃ បានចុះផ្សាយនៅរាត្រីថ្ងៃសៅរ៍ទី17 ខែកុម្ភ: ឆ្នាំ2018 ម្សិលមិញនេះអោយបានដឹងថា ពលករខ្មែរខុសច្បាប់ចំនួន 04នាក់ និងមួយចំនួនទៀតត្រូវសមត្ថកិច្ចក្រសួងការងារ និងអាជ្ញាធរមូលនិធិ LPN ជួយអន្តរាគមន៍បន្ទាប់ពីរងគ្រោះត្រូវថៅកែរោងចក្របង្ខំអោយធ្វើការ ខណៈពេលកំពុងបំពេញការងារនៅក្នុងរោងចក្រផលិតទឹកកក ស្ថិតនៅក្នុងខេត្តនុនថាកបុរី ប្រទេសថៃ ។

ប្រភពពីពលករខ្មែររងគ្រោះម្នាក់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថៃអោយដឹងថា ពួកគាត់ធ្វើដំណើរខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ តាមរយៈច្រកព្រំដែនធម្មជាតិ ដោយមានមេខ្យល់ជនជាតិខ្មែរដូចគ្នានាំចូលក្នុងប្រទេសថៃ ហើយមានជនជាតិថៃនាំយកមកធ្វើការនៅក្នុងរោងចក្រផលិតខាងលើ ពលករដដែលបានបន្តទៀតថា នៅថ្ងៃដំបូងគាត់ត្រូវបានគេបង្ខំអោយកាន់ការុងច្រកទឹក តែគាត់មិនចេះធ្វើត្រូវថៅកែរោងចក្រកោះហៅទៅក្នុងអូហ្វីតទះកំផ្លៀងពីរទៅបីដៃ ព្រោះមិនទាន់យល់ពីការងារ។ លើសពីនេះទៀតគាត់ត្រូវគេឃុំមិនអោយចេញទៅខាងក្រៅឡើយ ហើយនៅក្នុងបន្ទប់ស្នាក់នៅមានដែកសរសៃផ្សាបិតជិតជុំវិញព្រមទាំងមានកាមេរ៉ាសុវត្ថិភាពចាំឃ្លាំមើល24ម៉ោង និងមានមេការថៃដើរមកត្រួតពិនិត្យនៅគ្រប់ម៉ោង។

ដោយសារមូលហេតុដូចខាងលើនេះបានធ្វើឲ្យគាត់ទ្រាំលែងបានទើបធ្វើការស្នើសុំអោយមូលនិធិកគាំពារពលករ (LPN) ជួយអន្តរាគមន៍ដល់ពួកគាត់ បច្ចុប្បន្នពលករខ្មែរទាំងអស់កំពុងស្ថិតនៅមើលថែរបស់មូលនិធិក LPN ប្រទេសថៃ កំពុងធ្វើការសាកសួរអំពីរឿងដែលកើតឡើងនាពេលកន្លងមក។

website_news/2018190201.txt · Last modified: 2018/02/19 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki