website_news:2018190203

ពលករហ្វីលីពីន១៧៧នាក់ ដែលរងការរំលោភបំពាន ធ្វើដំណើរមកដល់ប្រទេសខ្លួនវិញ ពីប្រទេសគុយវ៉ែត

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១៩ កុម្ភៈ ២០១៨ 09:53 ប្រែសម្រួល: ស៊ុនលី ID:102

ម៉ានីល: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈនេះបានឲ្យដឹងថា ពលករជនជាតិហ្វីលីពីនដែលជាអ្នកត្រូវបាន គេរំលោភបំពាននានាចំនួន១៧៧នាក់ បានត្រឡប់មកពីប្រទេសគុយវ៉ែតវិញហើយកាលពីថ្ងៃអាទិត្យ វានឹងធ្វើឲ្យចំនួនពលករហ្វីលីពីនដែលធ្វើមាតុភូមិនិវត្តន៍ សរុបកើនដល់១៧០០នាក់។

ក្រសួងការបរទេសនៃប្រទេសហ្វីលីពីនបាននិយាយថា ក្រុមពលករហ្វីលីពីនដែលមានឈ្មោះថា OFW ដែលភាគច្រើនសុទ្ធតែជាអ្នកផ្តល់សេវាកម្ម ផ្ទះសំបែងតាមរយៈការប្រើប្រាស់កម្មវិធីលើកលែងទោស របស់រដ្ឋាភិបាលគុយវ៉ែតត្រូវបានបញ្ជូនពីនិយោជក របស់ពួកគេមកដល់ទីក្រុងម៉ានីលវិញហើយ។ ទោះបីជាយ៉ាងណាក្តីក្រសួងការបរទេសហ្វីលីពីន នៅតែបន្តធ្វើការចរចាជាមួយរដ្ឋាភិបាលគុយវ៉ែត សម្រាប់ការពន្យារពេលកម្មវិធីលើកលែងទោស ដែលនឹងអនុញ្ញាតឱ្យក្រុមកម្មកររបស់ OFW ដែលគ្មានឯកសារដើម្បីរៀបចំនិងដំណើរការឯកសារ ចាំបាច់ដែលអាចឲ្យពួកគេធ្វើការងារដោយស្របច្បាប់នៅក្នុងប្រទេសគុយវ៉ែត៕

website_news/2018190203.txt · Last modified: 2018/02/19 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki