website_news:2018190301

អាជីវករថៃឆេះដុំ, រឿងពលករខ្មែរទៅដណ្ដើមមុខរបររកស៊ីលក់ដូរនៅក្នុងផ្សារខេត្តចាន់បុរី

http://www.pheaktraprak.com/ March 17, 2018

ក្រុមអាជីវករថៃលក់ដូរបន្លែត្រីសាច់នៅក្នុងចាន់បុរី ប្ដឹងទៅសារព័ត៌មានថៃអោយចុះផ្សាយរឿងករណីពលករខ្មែរមកដណ្តើមមុខរបរលក់ដូរនៅផ្សារខេត្តចាន់បុរីយ៉ាងណាធិបតេយ្យ។ យោងតាមបណ្ដាញសារព័ត៌មានរបស់ថៃបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី16 ខែមីនា ឆ្នាំ2018ម្សិលមិញនេះបានឲ្យដឹងថា ក្រុមអាជីវករថៃលក់ដូរបន្លែត្រីសាច់នៅក្នុងផ្សារសួនម៉ាកមួង សង្កាត់តាឡាត ស្រុកមឿង ខេត្តចាន់បុរី ប្រទេសថៃ បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះពលករខ្មែរមួយចំនួនដែលមកប្រកបមុខរបរកស៊ីលក់ដូរបន្លែ សាច់នៅក្នុងផ្សារសួនម៉ាកមួងយ៉ាងអាណាធិបតេយ្យដោយមិនគោរពច្បាប់ការងាររបស់ប្រទេសថៃ។

តាមការអះអាងរបស់ស្ដ្រីអាជីវករម្នាក់ដែលប្រកបរបរលក់ដូរនៅក្នុងផ្សារខាងលើបានប្រាប់អ្នកសារ ព័ត៌មានក្នុងស្រុកថៃអោយបានដឹងថា មានពលករខ្មែរប្រមាណជាង10នាក់បានមកប្រកបមុខរបរកស៊ីលក់ដូរដោយខ្លួនឯងទាំងច្បាប់ការងារប្រទេសថៃ មិនអនុញ្ញាតអោយពលករបរទេសណាមកប្រកបមុខរបរកស៊ីលក់ដូរនៅក្នុងប្រទេសថៃជាដាច់ខាត។ស្ដ្រីដដែលបានបន្តទៀតការដែលពលករបរទេសមកប្រកបមុខរបស៊ីដោយខ្លួនឯងបែបនេះគឺធ្វើឲ្យជនជាតិថៃត្រូវបាត់បង់មុខរបស៊ី ព្រោះត្រូវបុគ្គលតាងដាវមកដណ្តើមអាជីពដែលហាមឃាត់យកទៅធ្វើជាមុខបរបស់ខ្លួន និងបំពានច្បាប់ប្រទេសថៃយ៉ាងធ្ងន់ធ្ងរ។

website_news/2018190301.txt · Last modified: 2018/03/19 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki